ឥណ្ឌាសាកល្បងកាំជ្រួចមីស៊ីលល្បឿនលឿនបំផុតលើពិភពលោក ពីយន្តហោះចម្បាំង Su-30 ដោយជោគជ័យ

ចែករំលែក៖

ឥណ្ឌា៖  ជាលើកទីមួយ ដែលឥណ្ឌា​ធ្វើការសាកល្បងដោយជោគជ័យ នៅកាំជ្រួចមីស៊ីលល្បឿនលឿនបំផុតលើពិភពលោក​ BrahMos ដោយបាញ់ចេញពីយន្តហោះចម្បាំង Su-30 ផលិតនៅក្នុងប្រទេសរុស្ស៊ី។
អ្នកផលិតកាំជ្រួចមីស៊ីលខាងលើបានបញ្ចាក់ថាកាំជ្រួចមីស៊ីលខាងលើ «អាចនឹងផ្លាស់ប្តូរ ការលេង​ជាមួយកម្លាំងទាហានអាកាសទាំងអស់លើពិភពលោក»។   ការសាកល្បងដោយជោគជ័យនៅកាំជ្រួចមីស៊ីល​ BrahMos ចេញពីយន្តហោះចម្បាំង នឹងធ្វើឲ្យកម្លាំងទាហានឥណ្ឌាកាន់តែខ្លាំងជាងមុន ។
យន្តហោះចម្បាំង​ Su-30 បានហោះហើរចេញពីអាកាសយានដ្ឋានទ័ពអាកាស Kalaikunda នៅក្នុងរដ្ឋ​ Belgan ​ដោយបានបាញ់មីស៊ីល BrahMosចំគោលដៅ ទៅលើនាវាដែលខូចទុកចោល ស្ថិតនៅឈូងសមុទ្រ Belgan កាលពីថ្ងៃទី​២២ខែវិច្ឆិកា។
រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក​ Nirmala Sitharaman ​បានអបអរសាទរ ដល់កម្លាំងទាហានឥណ្ឌាដែលទទួលបានជោគជ័យនៅក្នុងការផលិតកាំជ្រួចមីស៊ីលមាន សមត្ថភាព បំផុតលើពិភពលោក។ ការសាកល្បងបាញ់ចេញពីចេញពីយន្តហោះគឺជាឧប្បស័គបំផុត ដោយកន្លងមកយន្តហោះចម្បាំង រាប់សិបគ្រឿងនៅលើពិភពលោក ត្រូវបានបំផ្លាញដោយសារតែការសាកល្បងបាញ់មីស៊ីលចេញពីយន្តហោះទៅលើគោលដៅនៅលើដី។
កន្លងមកឥណ្ឌាបានសាកល្បងកាំជ្រួចមីស៊ីលនេះដោយបាញ់ចេញជើងទម្រនៅលើដីដោយជោគជ័យជាច្រើនលើក​តែមិនដែលបាញ់ចេញពីយន្តហោះនោះឡើយ ។ ជាមួយនិងជោគជ័យថ្មី នេះ ជួយឲ្យកម្លាំងទាហានអាកាស កាន់តែមានសម្ថភាព ។ បច្ចុប្បន្ន ឥណ្ឌា មានវិវាទតាមបណ្តោយព្រំដែនជាមួយប្រទេស ចិននិងប៉ាគិស្ថាន ដែលជាប្រទេសមាន សម្ថភាពយោធាខ្ពស់ និងជាប្រទេសបរមាណូដូចគ្នា៕

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print