អូស្ត្រាលីបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ានប្រឆាំងភេរវកម្ម

ចែករំលែក៖

កន្លងមក អូស្ត្រាលីបានចុះហត្ថលេខាលើកចិ្ចព្រមព្រៀង ចែករំលេកព័ត៌មានចារកម្មពាក់ព័ន្ធនឹងសកម្មភាពប្រឆាំងភេរវកម្មជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ានដូចជា ម៉ាឡេស៊ី ហ្វុីលីពីន ឥណ្ឌូនេស៊ី ប្រ៊ុយណេ ថៃ និងសឹង្ហបុរីជាដើម។

តាមសារព័ត៌មាន The Australian បានផ្សាយថា នៅក្នុងកិច្ចប្រជុំកំពូលស្តីពី ការប្រយុទ្ធប្រឆាំង និងជំនួយទៅឲ្យក្រុមភេរវកម្ម ដែលធ្វើឡើងនៅទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ីរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌អូស្ត្រាលី លោក Michael Keenan បានប្រកាសថា អូស្ត្រាលី បានសហការជាមួយប្រទេសនៅតំបន់អាស៊ាន ក្នុងនោះមានហ្វុីលីពីន ម៉ាឡេស៊ី ថៃជាដើម ក្នុងការបង្កើតក្រុមបេសកម្មរួមនៅអាស៊ានដើម្បីទប់ស្កាត់ប្រភពជំនួយទៅឲ្យក្រុមភេរវកម្ម IS និងក្រុមភេរវកម្មផ្សេងទៀតនៅក្នុងតំបន់។

លោក Michael Keenan បានបញ្ជាក់ថា នេះជាកិច្ចព្រមព្រៀងដំបូង ក្នុងពេលដែលប្រទេសជិតខាងមានក្តីបារម្ភយ៉ាងខ្លាំងពីប្រភពជំនួយទៅឲ្យក្រុមភេរវកម្ម ។

តាមតួលេខរបស់មជ្ឈមណ្ឌលប្រឆាំងភេរវកម្ម អូស្ត្រាលី បញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥ មានទឹកប្រាក់ជាង១លានដុល្លារបានបញ្ជូនទៅឲ្យក្រុមភេរវកម្មនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

NKD-36x6_outline

តំបន់អាស៊ាន គឺជាគោលដៅរបស់ក្រុមភេរវកម្ម IS នៅក្នុងប្រទេសស៊ីរី និងអុីរ៉ាក់ ក្នុងការបង្កើតទីតាំងថ្មីនៅទីនេះ ក្រោយពេលដែល ក្រុម IS បរាជ័យនៅក្នុងប្រទេសទាំងនោះ។ ប្រទេសជាច្រើននៅក្នុងតំបន់ បានរឹតបន្តឹងតាមព្រំដែន និងអាកាសយានដ្ឋានទប់ស្កាត់ក្រុមភេរវកម្មចូលក្នុងប្រទេសរបស់ខ្លួន ក្នុងនោះមាន ថៃ ម៉ាឡេស៊ី ហ្វុីលីពីន ជាដើម។

កន្លងមក ហ្វុីលីពីនទទួលបានជ័យជម្នៈក្នុងការកម្ចាត់ក្រុមភេរវកម្ម IS នៅទីក្រុងម៉ារ៉ាវី គឺជារឿងដ៏ល្អប្រសើរបំផុត ហើយថែមទាំងបានសម្លាប់មេដឹកនាំ២នាក់របស់ក្រុមម៉ៅទេ ដែលអាមេរិកបានប្រកាសផ្តល់រង្វាន់ទឹកប្រាក់៥លានដុល្លារទៀតផង។ ការសម្លាប់មេដឹកនាំក្រុមភេរវកម្ម បានជួយសម្រាលក្តីកង្វល់របស់អាស៊ាន ប៉ុន្តែនៅតែប្រុងប្រយ័ត្នជានិច្ច៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print