ភ្នំពេញ៖ ក្រុមហ៊ុនឯកជនមួយបានជីកកាយដីដើម្បីដាក់ខ្សែរកាបក្រោមដីនៅចិញ្ចេីមផ្លូវ និង កាប់ប្ញស ធ្វើអោយដេីមអម្ពិលបារាំង មួយដេីមធំ រលំសង្កត់ រថយន្តកូរ៉េមួយគ្រឿង ម៉ូតូហុងដា ធូដេ មួយគ្រឿង និង ម៉ូតូសណ្ដោងកង់បី បណ្ដាលអោយនារីម្នាក់រងរបួលស្រាល់។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចធានាគារ មេយប៊ែង (ខេមបូឌា) ភីអិលសុី តាមមហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីបុរសម្ចាស់កង់បី ឈ្មោះ សុខ ធុច ភេទប្រុស អាយុ៣០ឆ្នាំ បានអោយដឹងថា នៅមុនពេលកេីតហេតុគាត់បានដឹកភ្ញៀវពីចោមចៅមកបុណ្យសពនៅក្បែរកន្លែងកេីតហេតុតែពេលមកដល់រោងបុណ្យស្រ្តីជាភ្ញៀវអោយរងចាំបន្តិច និង អោយដឹកត្រលប់ទៅផ្ទះវិញហេីយក៏ចតម៉ូតូកង់បី ក្រោមដេីមអម្ពិលបារាំង អង្គុយបានមួយសន្ទុះស្រាប់តែដេីមអម្ពិលបារាំងបាក់សង្កត់លេីម៉ូតូកង់បី ខ្ទិចទាំងស្រុង រថយន្តកូរ៉េ បែកកញ្ចក់ និង ម៉ូតូមួយគ្រឿងទៀតម៉ាក Today ពណ៌ផ្កាឈូក បណ្ដាលអោយបែកក្បាលម៉ូតូ ចំណែកនារីជាម្ចាស់ម៉ូតូ មិនមានរបួសទេគ្រាន់តែរងការភិនភ័យប៉ុណ្ណោះ។
បុរសម្ចាស់ម៉ូតូកង់បី ឈ្មោះ សុខ ធុច គាត់បានបញ្ជាក់ប្រាប់ភ្នាក់ងាយើងថា រូបគាត់ត្រូវតែទាមទារសំណងអោយខាងមន្ទីរសារធារៈការសងថ្លៃខូចខាតពួកគាត់ទាំង៣នាក់ដូចជាម៉ូតូកង់បី គាត់ខូចខាតស្ទេីរទាំងស្រុងមូលហេតុគឺដេីមឈេីដែលដាំតាមចិញ្ចេីមផ្លូវបាក់រលំសង្កត់បណ្ដាលរងការខូចខាត ។
បច្ចុប្បន្នវត្ថុតាងខូចខាត់ទាំង៣ ត្រូវបានកម្លាំងនគរបាលជំនាញខណ្ឌចំកាមន នាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំកាមនដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕
ដោយ៖ ស រស្មី