ម្ចាស់​រវល់​លក់ទំនិញ​ឲ្យ​គេ​ ស្រី្ត​ដៃ​រហ័ស​ឆ្លៀត​ចូល​លួច​កាបូប​លុយ​ ម្ចាស់​ចាប់​ជាប់​ប្រគល់​ឲ្យ​នគរបាល

ចែករំលែក៖

​ភ្នំពេញ​៖​ ស្ត្រី​វ័យ​កណ្តាល​ម្នាក់​ត្រូវ​បាន​ជន​រង​គ្រោះ​និង​ប្រជាពលរដ្ឋ​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្ដិ៍​ទួល​សង្កែ​ចាត់ការ​តាម​ច្បាប់​ខណៈ​ដែល​ស្ត្រី​រូប​នោះ​បាន​ធ្វើ​សកម្មភាព​លួច​លុយ​អាជីវករ​ម្នាក់​កាលពី​វេលា​ម៉ោង​០៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២២​ខែតុលា​ឆ្នាំ​២០១៥​ស្ថិត​នៅ​ក្នុង​ផ្សារ​សាំ​ហាន់​ភូមិ​ទួល​សង្កែ​សង្កាត់​ទួល​សង្កែ​ខណ្ឌឫស្សីកែវ​ ។​

see

​ម​ន្រី្ត​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​បាន​ឲ្យ​ដឹង​ថា​ស្ត្រី​ជា​ជនសង្ស័យ​មានឈ្មោះ​ធុង​វឿ​ន​អាយុ​២៨​ឆ្នាំ​មានមុខ​របរ​និង​កន្លែង​ស្នាក់​នៅ​មិន​ពិតប្រាកដ​។​ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ស៊ូ​គេ​ សារា​រត្ន​ ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ​មានមុខរ​បរជា​អ្នក​លក់ដូរ​និង​ដូរ​លុយ​តូប​លេខ​៦Q​ក្នុង​ផ្សារ​សាំ​ហាន់​ ។​

​បើ​តាម​កា​រៀបរាប់​ឲ្យ​ដឹង​ពី​ស្ត្រី​រង​គ្រោះ​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​រូប​គាត់​កំពុង​ឈរ​លក់ដូរ​នៅ​ក្បែរ​ទូរ​ដូរ​លុយ​ស្រាប់តែ​មាន​មនុស្ស​ម្នាក់​ ចូល​មក​ទិញ​ថង់​សម្រាប់​ដាក់​អីវ៉ាន់​គ្រា​។​នៅ​ពេល​នោះ​ស្ត្រី​រង​គ្រោះ​បាន​ឈរ​បែរខ្នង​លក់​ថង់​ឲ្យ​គេ​ស្រាប់តែ​ភ្លាម​នោះ​លិចមុខ​ជនសង្ស័យ​រូប​នេះ​មក​ធ្វើ​សកម្មភាព​លប​លូក​យក​លុយ​ក្នុង​ទូរ​ដូរ​លុយ​របស់​គាត់​តែ​ចៃដន្យ​គាត់​ ងាក​មក​ក្រោយ​ឃើញ​ទាន់​ក៏​ស្រែក​ផ្អើល​ឆោឡោ​ឮ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​នាំ​គ្នា​ចាប់ខ្លួន​ជនសង្ស័យ​បាន​ក៏​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុ​ស្ដ៍​ទួល​សង្កែ​ដើម្បី​ធ្វើការ​សាកសួរ​តែ​ម្ដង​ទៅ​។​

​ក្រោយ​ការ​សាកសួរ​ជនសង្ស័យ​ជា​ស្ត្រី​ឈ្មោះ​ធុង​វឿ​ន​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​លុយ​ពី​ក្នុង​ទូរ​ដូរ​លុយ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​ ទើប​សមត្ថកិច្ច​នគរ​ប៉ុស្ដិ៍​ទួល​សង្កែ​រៀបចំ​សំណុំ​លិខិត​បញ្ជូន​ជនសង្ស័យ​ ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​និង​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​បន្ត​ ៕​

...

ដោយ៖ អរុណរះ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print