ភ្នំពេញ៖ ស្ត្រីវ័យកណ្តាលម្នាក់ត្រូវបានជនរងគ្រោះនិងប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែចាត់ការតាមច្បាប់ខណៈដែលស្ត្រីរូបនោះបានធ្វើសកម្មភាពលួចលុយអាជីវករម្នាក់កាលពីវេលាម៉ោង០៩និង២០នាទីព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០១៥ស្ថិតនៅក្នុងផ្សារសាំហាន់ភូមិទួលសង្កែសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ ។
មន្រី្តនគរបាលប៉ុស្តិ៍ទួលសង្កែបានឲ្យដឹងថាស្ត្រីជាជនសង្ស័យមានឈ្មោះធុងវឿនអាយុ២៨ឆ្នាំមានមុខរបរនិងកន្លែងស្នាក់នៅមិនពិតប្រាកដ។ចំណែកជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះស៊ូគេ សារារត្ន ភេទស្រីអាយុ៣៧ឆ្នាំមានមុខរបរជាអ្នកលក់ដូរនិងដូរលុយតូបលេខ៦Qក្នុងផ្សារសាំហាន់ ។
បើតាមការៀបរាប់ឲ្យដឹងពីស្ត្រីរងគ្រោះប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុរូបគាត់កំពុងឈរលក់ដូរនៅក្បែរទូរដូរលុយស្រាប់តែមានមនុស្សម្នាក់ ចូលមកទិញថង់សម្រាប់ដាក់អីវ៉ាន់គ្រា។នៅពេលនោះស្ត្រីរងគ្រោះបានឈរបែរខ្នងលក់ថង់ឲ្យគេស្រាប់តែភ្លាមនោះលិចមុខជនសង្ស័យរូបនេះមកធ្វើសកម្មភាពលបលូកយកលុយក្នុងទូរដូរលុយរបស់គាត់តែចៃដន្យគាត់ ងាកមកក្រោយឃើញទាន់ក៏ស្រែកផ្អើលឆោឡោឮដល់ប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាចាប់ខ្លួនជនសង្ស័យបានក៏យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្ដ៍ទួលសង្កែដើម្បីធ្វើការសាកសួរតែម្ដងទៅ។
ក្រោយការសាកសួរជនសង្ស័យជាស្ត្រីឈ្មោះធុងវឿនបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចលុយពីក្នុងទូរដូរលុយរបស់ជនរងគ្រោះពិតប្រាកដមែន ទើបសមត្ថកិច្ចនគរប៉ុស្ដិ៍ទួលសង្កែរៀបចំសំណុំលិខិតបញ្ជូនជនសង្ស័យ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវនិងដើម្បីចាត់ការតាមផ្លូវច្បាប់បន្ត ៕
ដោយ៖ អរុណរះ