អាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនឃាតក២នាក់ ដែលកាត់ក្បាលបុរសម្នាក់ដាច់ចេញពី.ក នៅខេត្តកំពត៤ថ្ងៃមុន

ចែករំលែក៖

ខេត្តសៀមរាប៖ ឃាត.ក ពីរនាក់ដែលធ្វើសកម្មភាពសម្លាប់បុរសម្នាក់ ដោយកាត់យកកជនរងគ្រោះ នៅខេត្តកំពត ពីថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៧នេះ ហើយក្រុមជនដៃដល់បាននាំគ្នារត់គេចខ្លួនបាត់ រហូតដល់វេលាម៉ោង៥ល្ងាចថ្ងៃទី២៤ ខែវិច្ឆិកានេះ ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តសៀមរាប ឈានទៅដល់ការចាប់ខ្លួន ជនដៃដល់ នៅចំណុចផ្សារលើធំថ្មី យកមកសាកសួរនៅទីបញ្ជាការ អាវុធហត្ថ ខេត្តសៀមរាប។

គួរបញ្ជាក់ផងដែរថា ករណីឃាតករកាត់ក្បាលជនរងគ្រោះ យកទៅបាត់ នៅសល់តែដងខ្លួន ចំណុចខ្ទមចាំដីស្រែរបស់ ជនរងគ្រោះ ស្ថិតក្នុង ភូមិដំណាក់ត្រយឹង ឃុំតាកែន ស្រុកទឹកឈូក ខេត្តកំពត ករណីនេះបង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៧ ។

ជនរងគ្រោះ ឈ្មោះ អយ សុខ ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ដោយជនល្មើសមិនស្គាល់អត្តសញ្ញាណ បានកាត់កជនរងគ្រោះ យកក្បាលទៅបាត់ នៅសល់តែដងខ្លួន នៅកន្លែងកើតហេតុ ។

កម្លាំងសមត្ថកិច្ច បានសហការគ្នាចុះ សាកសួរប្រមូលព័ត៌មាន ជុំវិញលំនៅដ្ឋានជនរងគ្រោះ បានបង្ហាញជាបឋមថា ជនរងគ្រោះមាន ការចោទប្រកាន់ថា ពីមុនមកគាត់ចេះធ្វើអំពើធ្មប់ ហើយក្រោយ ធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចដាក់ការសន្និដ្ឋានថា អាចរឿងគំនុំ ជុំវិញករណីអំពើធ្មប់ ៕សហការី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print