ច្រើនគួរសម!!​ នគរបាល​ស្រុកត្បូងឃ្មុំ​ឃាត់​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ម្នាក់​ ចាប់យកបាន​២២កញ្ចប់​

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ ៖​ បន្ទាប់ពី​ទទួល​ព័ត៌មាន​អំពី​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ កំលាំងជំនាញផែនប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកត្បូូងឃ្មុំ​ និងដោយមានការ​ចូលរួមសហការពីកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡប់​ ទើប​កំលាំងឈានដល់ទទួលបាន​លទ្ធ​ផល​ រហូតឃាត់ជនសង្ស័យម្នាក់​ និងចាប់យក​ថ្នាំញៀន​បាន​ចំនួន​២២កញ្ចប់​ ។

នគរបាល​បានឱ្យ​ដឹង​ថា​ ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ខាងលើធ្វើឡើង​ នៅរសៀលម៉ោង​៤​និង៣០នាទី​ ថ្ងៃទី២៣​ ខែ​វិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចរោង​ចាំចំការខាងកើត ភូមិចាន់​ ទូងប្រហែល​៥០០ម៉ែត្រ ។

ជនសង្ស័យដែលរងការចាប់ខ្លួនខាងលើឈ្មោះ អ៊ា ភឿក​ភេទប្រុស​ អាយុ២៦ឆ្នាំ​ ជនជាតិខ្មែរ​ រស់នៅភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។​ បន្ទាប់ពី​ចាប់ខ្លួន​ឆែកឆេរលើខ្លួនរកឃើញម្សៅក្រាមពណ៌ស សង្ស័យថាថ្នាំញៀនចំនួន២២កញ្ចប់។

បច្ចុប្បុន្នជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកតូ្បងឃ្មុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលា​ ដំបូងខេត្តត្បូងឃ្មុំចាត់ការបន្តតាមនិតិវិធី​ ៕​វណ្ណៈ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print