ភ្នំពេញ ៖ ក្រៅពីការអបអរសាទរនាយក្រឹម ដែលទទួលបានកូនភ្លោះស្រីដែលជាតំណក់ឈាមរួមជាមួយនាងលាភនោះ ក៏លេចចេញការរិះគន់ជាច្រើនហូរហែរពីទស្សនិកជនដែរ។រិះគន់ព្រោះតែមានអ្នកនឹងគិតអាណិតដល់ចិត្តភរិយាដើមថាមិនដឹងជាគ្រាំគ្រាយ៉ាងណាដែលត្រូវចែករំលែកក្តីស្រលាញ់ទៅឲ្យស្រីផ្សេងនោះ។
ក្រោយ ពីផ្ទុះរឿងរ៉ាវស្នេហាត្រីកោណរបស់លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅ នាយ ក្រឹម និងសមាជិក្រុមនាងលាភនោះ ពួកគេរងការរិះគន់មិនតិចទេ។ នាងលាភបានសម្រាលកូនស្រីភ្លោះកាលពីថ្ងៃទី២៤ខែវិច្ឆិកានេះ ស្របពេលដែលរូបថតមួយសន្លឹកត្រូវបានលេចចេញអមដោយការរិះគន់មិនសំច្ចៃមាត់ពីមហាជន។ រិះគន់ព្រោះតែពួកគេនឹកគិតអាណិតដល់ចិត្តភរិយាដើមនាយក្រឹម ដែលមិនដឹងថាគ្រាំគ្រាខ្លាំងយ៉ាងណានោះទេ។
មានការលើកឡើងថាមិនដឹងជាចិត្តភរិយាដើមរបស់នាងក្រឹមគ្រាំគ្រាប៉ុណ្ណាទេ ដែលឃើញរូបថតនេះ។ ក្រៅពីនេះក៏មានការលើកឡើង និងផ្តាំផ្ញើកុំឲ្យយុវជនយកគំរូតាមតារាកំប្លែងរូបនេះផងដែរ។
នៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីតារាកំប្លែង នាយក្រឹមបាននៅឡើយទេ។ គេចាំបានថាដំណឹងផ្ទៃក្នុងគ្រួសាររបស់នាយក្រឹមបានលេចសុះសាយកាន់តែខ្លាំងក្រោយពេលភរិយា អ្នកស្រី វ៉ង់ ឡុងមុន្នី ចេញមុខប្រកាសប្តឹងនាយក្រឹម និងនាងលាភទៅតុលាការ។
ការប្តឹងនេះគឺក្រោយពី នាងគង់ ច័ន្ទស៊ីណា ហៅស្រីលាភ ឬព្រលិត ព្យាយាមទាក់ទងប្តីនាងជាមួយនឹងការបញ្ឈឺចិត្តអ្នកស្រីជាភរិយាដើម។ប៉ុន្តែកន្លងមកនាយក្រឹមហាក់ទទួលស្គាល់នូវកំហុសដែលខ្លួនបានសាងចំពោះភរិយា ប៉ុន្តែលោកនៅតែចង់បន្តធ្វើជាប្តី និងឪពុកល្អបន្តទៀតគឺការជួយផ្គត់ផ្គង់ក្រុមគ្រួសារដដែល ហើយនាងលាភក៏លោកមិនបោះបង់ចោលនោះដែរ ព្រោះតែលោកជាអ្នកសាងកំហុសហើយលោកសុខចិត្តទទួលខុសត្រូវ ៕ វឌ្ឍនា