រថយន្តឡិចស៊ីសមួយគ្រឿងជិះគ្នាប្រាំនាក់​ បុករថយន្ត​កុងតឺន័រពីក្រោយ​ ស្លាប់មួយ​ របួស​ធ្ងន់បួន

ចែករំលែក៖

ភ្នំពេញ​ ៖​ មនុស្ស៥នាក់​ជិះរថយន្ត​មួយគ្រឿង​ ម្នាក់បានស្លាប់នៅ​ជាប់នឹងកាប៊ីន​ និង៤នាក់ទៀតរងរបួសធ្ងន់ ខណៈ​បើកបុករថយន្តកុងតឺន័រអែបខាងពីក្រោយ​ ក្នុងទិសដៅស្របគ្នា​ កាលពី​វេលាម៉ោង​៨និង១៥នាទី​ យប់ថ្ងៃ​ទី២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ នៅលើផ្លូវជាតិលេខ២​ ស្ថិត​ក្នុងភូមិ​ក្រាំង​ស្វាយ​ សង្កាត់​ព្រែកកំពឹស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។​

នៅកន្លែង​កើតហេតុ​គេឃើញអ្នកបើករថយន្តម៉ាកឡិចស៊ីបានស្លាប់គៀបជាប់នឹង​កាប៊ិនរថយន្ត​ និងអ្នករួមដំណើរ​ ៤នាក់ទៀត​ ដែលរងរបួសធ្ងន់​ ត្រូវ​បាន​ដឹក​យកទៅសង្គ្រោះនៅមន្ទីរពេទ្យ​។

ក្រោយកើតហេតុភ្លាម​ អ្នកបើក​រថយន្តកុងតឺន័បានបើកទ្វារ​បម្រុងរត់គេច​ តែត្រូវ​ប្រជាពលរដ្ឋឃាត់បាន​ប្រគល់អោយ​សមត្ថកិច្ច​ ចាត់ការតាមច្បាប់​ ៕​ ភារ៉ា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print