ខេត្តកំពង់ចាម ៖ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការស្រុកស្រីសន្ធរ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ជីវ សេងរស់ កាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រេីវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យ៥នាក់ ។
លោកវរសេនីយ៍ត្រី ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ការឃាត់ខ្លួន ជនសង្ស័យខាងលើធ្វើឡើងនៅចំណុចភូមិជេីងដឹក ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
លោកបន្តថា អ្នកទាំង៥នាក់ដែលរងការចាប់ខ្លួនមានឈ្មោះ
១-ឈ្មោះ ងិន ឈិន ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ នៅភូមិជេីងដឹក ឃំុប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម(មុខសញ្ញាចែកចាយ)
២-ឈ្មោះ ហ៊ុន ចក់ ភេទប្រុស អាយុ៤៧ឆ្នាំ ជាតិខ្មែរ នៅភូមិជេីងដឹក ឃំុប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម(មុខសញ្ញាចែកចាយ)
៣-ឈ្មោះ គឹម ហ៊ាង ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ នៅភូមិជេីងដឹក ឃំុប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម(លទ្ធផលធ្វេីតេស្តវិជ្ជមាន)។
៤-ឈ្មោះ ចាប ឌីម ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិជេីងដឹក ឃំុប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (លទ្ធផលធ្វេីតេស្តវិជ្ជមាន)
៥-ឈ្មោះ ឆោម ចាន់នី អាយុ១៩ឆ្នាំ ជាតិខ្មែរ នៅភូមិក្តីថ្ករ ឃំុប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម(លទ្ធធ្វេីតេស្តវិជ្ជមាន)
៦-ឈ្មោះ សឹុម វិសាល ភេទប្រុស នៅភូមិព្រែកពោធិ៍លេី ឃំុព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (លទ្ធផលធ្វេីតេស្តវិជ្ជមាន)
ជាលទ្ធផល បន្ទាប់ពីឃាត់ខ្លួន កម្លាំងចាប់យកវត្ថុតាង: ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន ចំនួន០៩កញ្ចប់តូច ទូរស័ព្ទដៃចំនួន ០៤គ្រឿង ម៉ូតូចំនួន០៣គ្រឿង និងឧបករណ៍សេពគ្រឿងញៀនមួយសម្រាប់។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើ សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាម ផ្លូវច្បាប់ ៕ វណ្ណៈ