មង្គល​ការ​សុខ ជំនោរ ចូលរោងការមុន សុគន្ធ នីសា ៥ថ្ងៃ

ចែករំលែក៖

​​ភ្នំពេញ៖ អ្នកនិ​ពន្ធ និង​ដឹក​នាំល្បីឈ្មោះ លោក សុខ ជំនោរ​បាន​ចូល​រោ​ងការ​ជាផ្លូ​វ​ការ​ហើយជា​មួយ​អ្នក​​នាង ស្រី​ រង្សី កាលពី​ថ្ងៃ​ទី​២៦​ខែវិ​ច្ឆិកា​នេះ។ ពិធីមង្គលការនេះធ្វើឡើង៥ថ្ងៃមុនពិធីមង្គលការអតីតសង្សារបស់លោកគឺតារាចម្រៀង សុគន្ធ នីសា។
​មង្គលការរបស់លោក សុខ ជំនោរធ្វើឡើងនៅគេហដ្ឋាន និងបន្តទទួលភ្ញៀវនៅមជ្ឈមណ្ឌលកោះពេជ្រ ប៉ុន្តែ​ គេសង្កេ​តឃើ​ញមិ​ន​មាន​វត្ត​មានអ្ន​កសិ​ល្បៈច្រើន​កុះក​រដូ​ចកា​រគិ​ត​រប​ស់ម​ហាជ​ននោះ​ឡើយ។ ក្រោយ​ប្រ​កាសភ្ជា​ប់ពា​ក្យ​មិន​បាន​ប៉ុន្មា​នខែផង​ លោក សុខ ជំនោរ បា​នចូ​លរោ​ងការ​ជាផ្លូ​វការ​ហើយ និង​បន្ទា​ប់ពីបែ​កបា​ក់ស្នេ​ហ៍ជា​មួយ​តា​រាច​ម្រៀង សុគន្ធ នីសា អ​ស់ជា​ច្រើនឆ្នាំ​។ ខណៈដែ​លសុ​គន្ធ នីសា ក៏នឹ​ងចូ​លរោង​កា​រនៅ​៥ថ្ងៃ​បន្ទាប់​ពីលោក​ សុខ ជំនោរ​នេះដែរ។ ភ្ញៀវ​សរុ​បដែ​លអញ្ជើ​ញឲ្យ​ចូលរួម​មង្គ​លកា​រលោក​ សុខ ជំនោរ និង ភរិយា​​គឺ​មា​នប្រ​មាណ៦​០​​០នាក់ ក្នុ​ង​​នោះ​​មា​ន​អ្ន​កសិ​ល្បៈប្រមា​ណ៦​តុប៉ុណ្ណោះ។​ លោក បញ្ជាក់​ថា ​ដោយ​សាលោ​កខន​ខាន​និពន្ធ ​បទច​ម្រៀង​ជាយូ​រ​មក​ហើយ​ទើប​មិន​បា​នទំនា​ក់ទំន​ងជិ​តដិតច្រើ​នជា​មួ​យអ្នក​សិល្បៈ។ លោក​ថា អ្នក​សិល្បៈ​ដែល​ចូល​រួម​ពេលនេះមា​នតែ​អ្នកជិត​ដិតបំ​ផុតប៉ុណ្ណោះ។ លោក​ដឹង​ថាអ្ន​កសិល្បៈជាច្រើ​នម​មាញឹកនឹង​ការ​ការងា​រទើបមិនច​ង់រំ​ខាន។ លោក​បន្ត​ថាក្រោ​យរៀ​បការ​លោក​មិន​ទាន់​ច្បាស់ពីគ​ម្រោង​ក្រេប​ចន្ទ​ទឹកឃ្មុំនៅ​ទៅណានោះទេ ​អ្វីដែលោ​កប​ញ្ជាក់ពី​លើក​នេះគឺ​លោក និងភ​រិ​យាសម្រេ​ចចិ​ត្តទទួ​លយ​កកំ​ណើតកូនភ្លា​ម​ៗព្រោះ​វ័យ​លោក​ក៏ច្រើន​ហើយ​ដែរ។
​ចំណែកតារាចម្រៀង សុគន្ធ នីសា វិញនឹងរៀបចំពិធីមង្គលការផ្លូវការរបស់នាងនៅថ្ងៃទី០១ខែធ្នូនេះដោយកម្មវិធីទទួលភ្ញៀវនឹងត្រូវធ្វើឡើងនៅសណ្ឋាគារកម្រិតផ្កាយ៥ សូហ្វីតែលភូកេត្រា។ នាងនឹងរៀបការជាមួយបុរសជាអ្នកជំនួញ មានមុខមាត់ ម្នាក់ផងដែរ។ មង្គលការនេះធ្វើឡើងក្រោយពេលពួកគេចែកផ្លូវគ្នាដើរអស់ពេលជាយូឆ្នាំ៕ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print