យ៉ា​យ៉ាចេ​ញច្រៀ​ង​លើក​ដំ​បូង​នៅអូ​ស្ត្រា​លី

ចែករំលែក៖

ភ្នំពេញ៖ ស្ងាត់ៗស្រាប់តែតារាស​ម្តែ​ងយេ​ៗ កញ្ញា​វី​រិយ៉ា ហៅ ​យ៉ាយ៉ា បា​នឡើ​ង​យ​ន្តចា​កចេ​ញ​ពីក​ម្ពុជា​ទៅ​ច្រៀង​រាំលើ​ក​ដំបូ​ង​នៅលើ​ទឹ​កដី​នៃប្រ​ទេ​ស​អូស្ត្រា​លី​កាល​ពីថ្ងៃ​ទី២​៥ខែវិ​ច្ឆិ​កានេះ។ នាងនឹងចូលរួមច្រៀងរាំក្នុងកម្មវិធីកម្សាន្តមួយចំនួននៅរដ្ឋជាច្រើនដែលមានប្រជាជនខ្មែររស់នៅ។
​តា​រាស្រីស​ម្បូរសាច់​ទ្រូងរូប​នេះបញ្ជា​ក់មុនពេលឡើងយន្តហោះនោះថា ​នា​ងទ​ទួល​បាន​កា​រអ​ញ្ជើញពី​អ្ន​កផ​លិតកម្ម​វិធី​ដែល​ជា​សមាគ​មន៍​ខ្មែរធំ​មួយ​នៅប្រ​ទេសអូ​ស្ត្រាលី​។ នាង​ថា នាងនឹ​ងចំ​ណាយ​ពេលច្រើន​ខែដើ​ម្បីច្រៀងរាំ​នៅតា​មរ​ដ្ឋមួយចំ​នួន​ដែល​មានប្រ​ជាជ​នខ្មែ​ររ​ស់នៅទី​នោះ ​ហើយកា​របើក​ឆាក​ដំបូងរ​បស់នាងនឹ​ងត្រូ​វធ្វើ​ឡើងនៅ​ពាក់ក​ណ្តាល​ខែក្រោ​យនេះជាមួ​យនឹង​សិល្បករដែ​លធ្វើ​ដំណើរ​ពីក​ម្ពុ​ជាមួយ​ចំនួនទៀត។​ នាងប​ញ្ជាក់​ដែរ​ថា នាង​ត្រៀម​ប​ទច​ម្រៀ​ងមួ​យចំ​នួន​ដើ​ម្បីច្រៀ​ង​បំពេ​រ​អារ​ម្មណ៍​បង​ប្អូនខ្មែ​ររ​ស់នៅប្រទេសអូ​ស្ត្រាលី​ ពិ​សេសចំ​ថ្ងៃឆ្លង​ឆ្នាំសា​កល​ខាង​មុខ​នេះផ​ងដែរ។ នាងថា ការចេញទៅច្រៀងរាំលើកដំបូងរបស់នាងនៅទីនោះនឹងទទួលបានការគាំទ្រច្រើន ហើយក៏រំពឹងដែរថា នាងនឹងមានដំណឹងល្អពីគម្រោងជួញដូរហូលផាមួងខ្មែរ។ ចំណែករឿងស្នេហាវិញនាងថា ពិបាកនិយាយណាស់ ព្រោះតែមិនទាន់គិត មិនមានគម្រោងទទួលយកស្នេហាក្រៅស្រុកនៅឡើយដែរ។
ក្រៅពី​ច្រៀងរាំ​លើក​ដំ​បូងនៅ​ទីនេះនា​ងក៏បាន​នាំយ​កទៅជា​មួយស្នា​ដៃតម្បា​ញដ៏​ប្រណីត​រប​ស់ខ្មែ​រគឺ ហូល ​ផាមួ​ង ដើម្បី​ទៅល​ក់ខ្លះ​ និងដើ​ម្បីស៊ើ​បសួ​រស្វែង​រក​ទីផ្សា​រមុ​ន​ពេល​​ដែល​នាង​ចង់​សម្រេ​ចចិ​ត្តបោះ​ដុំ ​នៅតា​មរ​ដ្ឋមួ​យចំនួ​នផ​ងដែ​រ​។ នា​ងថា​ប្រ​សិន​បើគ​ម្រោងស្វែ​ងរ​កទី​ផ្សារ​ហូល​ផាមួ​ងនេះ​ទ​ទួ​លបា​ន​ផ្លែផ្កា​ នាង​អាច​នឹង​មានស​ង្ឃឹម​ក្នុង​ការ​ស្វែ​ងរ​កមុ​ខ​ជំនួញ​ថ្មីប​ន្ថែ​មផ​ងដែរ​៕

វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print