ក្រោយស្ងប់ស្ងាត់ជាងពីរខែ កូរ៉េខាងជើងបន្តបាញ់មីស៊ីលបង្កភ្ញាក់ផ្អើលជាថ្មី

ចែករំលែក៖

ការបាញ់មីស៊ីលសាកល្បងជាថ្មីក្រោយពេលស្ងប់ស្ងាត់ជាងពីរខែដោយកូរ៉េខាងជើង បានជ្រើសរើសពេលវេលាដ៏ល្អបំផុត គឺនៅវេលាម៉ោង៣និង១៧នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ជាពេលវេលាដែល មនុស្សទាំងអស់កំពុងតែដេកលង់លក់យ៉ាងស្ងប់ស្ងាត់ ហើយអ្នកតាមដាន់របស់អាមេរិក កូរ៉េខាងត្បូង ក៏មានការធ្វេសប្រហែសក្នុងពេលនេះដែរ។

ការបាញ់កាំជ្រួចមីស៊ីលជាថ្មី ដោយកាំជ្រួចមីស៊ីលហោះខ្ពស់បំផុត មិនធ្លាប់មានជាសញ្ញាមួយបង្ហាញឲ្យឃើញថា កូរ៉េខាងជើង មានការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនូវប្រព័ន្ធមីស៊ីលឆ្លងទ្វីប ដែលអាចវាយប្រហារនៅលើទឹកដីអាមេរិក។

តាមប្រភពព័ត៌មានពីជប៉ុនបានឲ្យដឹងថា កាំជ្រួចមីស៊ីលឆ្លងទ្វីប ICBM បានបាញ់ចេញពីទីតាំង Sain Ni ប្រទេសកូរ៉េខាងជើងដោយកាំជ្រួចមីស៊ីលហោះហើរបានប្រមាណ១គីឡូម៉ែត្រ មុនពេលធ្លាក់ចូលក្នុងសមុទ្រជប៉ុន មានចម្ងាយប្រមាណជាង៣០០គីឡូម៉ែត្រ ពីឆ្នេរសមុត្រជប៉ុន។ ព័ត៌មានពីការបាញ់មីស៊ីលខាងលើ ក៏ត្រូវបានលោក Rob Manning អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកបញ្ជាក់ផងដែរ។

អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Jim Mattisបញ្ជាក់ថា កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើងនាពេលនេះ គឺហោះខ្ពស់បំផុត មិនធ្លាប់មាន ដោយអាចហោះក្នុងកម្ពស់ដល់ទៅ៤ពាន់គីឡូម៉ែត្រ ក្រោយមកធ្លាក់ចូលក្នុងសមុទ្រជប៉ុន។

ក្រោយការសាកល្បងរបស់កូរ៉េខាងជើង ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានជួបពិភាក្សាភ្លាមៗតាមទូរស័ព្ទពីបញ្ហាខាងលើ ប៉ុន្ត មេដឹកនាំទាំងពីរមិនបានិយាយជម្រើស យោធា ។

ការសាកល្បងថ្មីនេះ បង្ហាញឲ្យឃើញថា កូរ៉េខាងជើង មានការរីកចំរើនយ៉ាងខ្លាំងដោយអាចវាយប្រហារនៅលើទីតាំងក្នុងទឹកដីអាមេរិកបានគ្រប់ពេល។ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ធ្លាប់បានបញ្ជាក់ថា ការអភិវឌ្ឍន៍មីស៊ីលសម្រាប់វាយប្រហារនៅលើទឹកដីអាមេរិក គឺជារឿងចាំបាច់ ដើម្បីទប់ស្កាត់ការវាយប្រហារពីអាមេរិកមកលើប្រទេសកូរ៉េខាងជើង។

ពាក់ព័ន្ធនឹងការសាកល្បងកាំជ្រួចមីស៊ីលខាងលើ អង្គការសហប្រជាជាតិ បានកោះប្រជុំជាបន្ទាន់នៅថ្ងៃទី២៩ ខែវិច្ឆិកា ដើម្បីពិភាក្សាពីបញ្ហាខាងលើ ។ ការសម្រេចកោះប្រជុំជាបន្ទាន់ ក្រោយពេលមានសំណើរបស់ប្រទេសទាំងបីគឺអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។

NKD-36x6_outline

នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្ស៊ូ អាបេ បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា សកម្មភាពរបស់កូរ៉េខាងជើង គឺជាការឌឺដងហួសកម្រិត មិនអាចលើកលែងឲ្យបានឡើយ។ ទន្ទឹមនឹងនោះ ជប៉ុននឹងស្នើឲ្យដាក់គំនាបបន្ថែមទៀតទៅលើប្រទេសនេះ។ ជាមួយគ្នានេះ លោកអាបេ ក៏បានអំពាវនាវដល់ សហគមន៍អន្តរជាតិ អនុវត្តការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ឲ្យបានតឹងតែងបំផុត។

នេះជាការសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីបលើកទី៣ហើយរបស់កូរ៉េខាងជើង ចាប់តាំងពីខេកក្កដា មកទល់ពេលនេះ។

សកម្មភាពបាញ់មីស៊ីលខាងលើរបស់កូរ៉េខាងជើង បានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុជប៉ុន ដោយប្រាក់យ័នរបស់ជប៉ុនធ្លាក់ថ្លៃ០,៥ភាគរយ ប្រៀបធៀបនឹងប្រាក់ដុល្លារ។ ប៉ុន្តេ មិនមានអ្នកវិនិយោគ ណាមួយភ្ញាក់ផ្អើលធ្វើឲ្យទីផ្សារភាគហ៊ុនធ្លាក់ចុះ ឬក្រុមអ្នកវិនិយោគងាក់ចេញពីកូរ៉េខាងត្បូង និងជប៉ុននោះឡើយ ដោយការសាកល្បងរបស់កូរ៉េខាងជើងក្លាយជារឿងធម្មតាទៅហើយ។

ពាក់ព័ន្ធនឹងសកម្មភាពខាងលើ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae in បានបញ្ជាក់ថា ភាគីពាក់ព័ន្ធចាំបាច់ជួបពីភាក្សាកាន់តែឆាប់កាន់តែល្អ ។ លោកបានព្រមានទៀតថា ស្ថានភាពនៅឧបទ្វីបកូរ៉េនឹង បាត់បង់ការគ្រប់គ្រង ប្រសិនបើកូរ៉េខាងជើងផលិតមីស៊ីល ICBM ដោយជោគជ័យនោះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print