Update : ផ្ទុះអាវុធនៅមជ្ឈមណ្ឌលរ៉ុក បណ្ដាលបុរសម្នាក់របួសត្រូវជើងមួយគ្រាប់ និងគូទមួយគ្រាប់

ចែករំលែក៖

ភ្នំពេញ : មានករណីផ្ទះអាវុធនៅក្នុងមជ្ឈមណ្ឌលរ៉ុក បណ្ដាលបុរសម្នាក់របួសត្រូវជើងមួយគ្រាប់និងគូទមួយគ្រាប់ ហេីយបង្កការភ្ញាក់ផ្អេីលដល់កម្លាំងសមត្ថកិច្ចនិងកងរាជអាវុធហត្ថចុះមកកន្លែងកើតហេតុនិងឃាត់ខ្លួនជនសង្ស័យម្នាក់យកទៅសាកសួរផងដែរ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចមជ្ឈមណ្ឌលរ៉ុក តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ កែវ ភារម្យ ហៅ រិត ញ៉ាញ់ ភេទប្រុស អាយុជាង៣៣ឆ្នាំ កាន់កាប់កាំភ្លើងខ្លីម៉ាកK59 និងមានទីលំនៅខណ្ឌច្បារអំពៅ ។ ចំណែកជនរងគ្រោះឈ្មោះ បៀរ សម្បត្តិ ភេទប្រុស អាយុ៣២ឆ្នាំ រស់ នៅខណ្ឌមានជ័យ ។

ប្រភពព័ត៌មានពីអ្នកយកព័ត៌មានម្នាក់បានឲ្យដឹងថា ក្រោយពីកេីតហេតុឮសូរថាមានករណីផ្ទុះអាវុធក្នុងមជ្ឍមណ្ឌលរ៉ុក អ្នកយកព័ត៌មានចុះទៅថតផ្តិតយករូបភាព ពីសកម្មភាពកងកម្លាំងចំរុះទៅពិនិត្យកន្លែងកេីតហេតុក្រោយមកក៏មានបុរសម្នាក់ជាសន្តិសុខដេីរចេញមក ហើយបានយកទូរស័ព្ទម៉ាកអាយហ្វូន៥ ពណ៌ទឹកប្រាក់ បោលចោល បណ្ដាលបែកខ្ទេច ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ថា មានករណីផ្ទុះអាវុធពិតមែន កើតចេញពីករណីទំនាស់គ្នា បណ្ដោលអោយបុរសម្នាក់របួសជើងមួយគ្រាប់ និងគូទមួយគ្រាប់ ហើយត្រូវបានបញ្ចូនទៅមុនី្ទរពេទ្យខ្មែរ-សូវៀត ។ ចំណែកជនសង្ស័យក្រោយពីធ្វើសកម្មភាពបាញ់ជាច្រើនគ្រាប់ទៅលើជនរងគ្រោះហើយក៏បានរត់គេចខ្លួនបាត់សម្រោលតែមង្ត។
ក្រោយកើតហេតុអាវុធហត្ថខណ្ឌចំការមនបានស្រាវជ្រាវរហូតចាប់ខ្លួនជនសង្ស័យយកទៅសាកសួរនៅកងរាជអាវុធ ហត្ថខណ្ឌចំការមន ។

បច្ចុប្បន្នមន្ត្រីកងរាជអាវុធហត្ថ កំពុងបន្តនីតីវិធី ដើម្បីចាត់ការតាមច្បាប់ ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print