កម្ពុជានឹងបញ្ជូនកងកម្លាំងមួកខៀវ ជិត២០០នាក់ តាមការស្នើរបស់អង្គការសហប្រជាជាតិនៅដើមឆ្នាំ២០១៨

ចែករំលែក៖

ភ្នំពេញ​ ៖​ តបតាមការស្នើរបស់អង្គការសហប្រជាជាតិ កម្ពុជា​នឹងបញ្ជូនកងកម្លាំងមួកខៀវ ជិត២០០នាក់ នៅក្នុងខែមករា ឆ្នាំ២០១៨​ខាងមុខ ដើម្បី​ចូលរួមបំពេញបេសកកម្មអង្គការ​សហប្រជាជាតិ នៅសាធារណៈរដ្ឋលីបង់ ស្របទៅ​នឹងការប្តូរវេនកម្លាំងចាស់ ដែលនឹងត្រូវបានបញ្ចប់។

ជាការកត់សម្គាល់​ រាជរដ្ឋាភិបាលបានបង្ហាញពីចក្ខុវិស័យ ក្នុងគោលដៅធានា​និរន្តរភាព នៃការអភិវឌ្ឍន៍ថ្មី ​នៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្នុងការចូលរួមបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ ដើម្បីរួមចំណែកជាមួយសហគមអន្តរជាតិ ក្នុងការស្វែង​រកសន្តិភាពជូនមនុស្សជាតិដទៃ ក៏ដូចប្រជាជន​នៅទូទាំងពិភពលោកផងដែរ​ ។

គួរបញ្ជាក់​ថា​ នេះជាលើកទី៨ហើយដែលកម្ពុជា បញ្ជូនកម្លាំងមួកខៀវទៅកាន់សាធារណរដ្ឋលីបង់ ដើម្បីស្វែងរកសន្តិភាពជូនប្រទេសនេះ​ ៕​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print