ភ្នំពេញ ៖ តបតាមការស្នើរបស់អង្គការសហប្រជាជាតិ កម្ពុជានឹងបញ្ជូនកងកម្លាំងមួកខៀវ ជិត២០០នាក់ នៅក្នុងខែមករា ឆ្នាំ២០១៨ខាងមុខ ដើម្បីចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណៈរដ្ឋលីបង់ ស្របទៅនឹងការប្តូរវេនកម្លាំងចាស់ ដែលនឹងត្រូវបានបញ្ចប់។
ជាការកត់សម្គាល់ រាជរដ្ឋាភិបាលបានបង្ហាញពីចក្ខុវិស័យ ក្នុងគោលដៅធានានិរន្តរភាព នៃការអភិវឌ្ឍន៍ថ្មី នៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្នុងការចូលរួមបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ ដើម្បីរួមចំណែកជាមួយសហគមអន្តរជាតិ ក្នុងការស្វែងរកសន្តិភាពជូនមនុស្សជាតិដទៃ ក៏ដូចប្រជាជននៅទូទាំងពិភពលោកផងដែរ ។
គួរបញ្ជាក់ថា នេះជាលើកទី៨ហើយដែលកម្ពុជា បញ្ជូនកម្លាំងមួកខៀវទៅកាន់សាធារណរដ្ឋលីបង់ ដើម្បីស្វែងរកសន្តិភាពជូនប្រទេសនេះ ៕
...