កម្មករជាច្រើននាក់ធ្វើបាតុកម្មបិទផ្លូវវេងស្រេងទាមទារលក្ខខណ្ឌការងារ

ចែករំលែក៖

ភ្នំពេញ ៖ កម្មករជាច្រើនពាន់នាក់បាននាំគ្នាធ្វើសកម្មភាពបិទផ្លូវវេងស្រេងតែម្តង ដើម្បីទាមទារលក្ខខណ្ឌការងារចំនួន៥ចំណុច។ ការធ្វើបាតុកម្មបិទផ្លូវនេះបង្កការកកស្ទះចរាចរណ៍យ៉ាងវែងអន្លែងនៅលើបណ្តោយផ្លូវវេងស្រេងនោះតែម្តង។

ប្រភព័ត៌មានបានឲ្យដឹងថា ការតវ៉ានេះកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្សារកាណាស៊ីធី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កម្មករដែលនាំគ្នាធ្វើបាតុកម្មបិទផ្លូវទាមទារលក្ខខណ្ឌការងារនោះបម្រើការនៅក្រុមហ៊ុនម៉េងដាហ្វូតវៀរ អ៊ីនដាសស្ទ្រីលកូអីធីឌី ៕ សុខា សែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print