កម្លាំងនគរបាលស្រុកស្ទឹងត្រង់ ចុះរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ឃាត់ខ្លួនជនសង្ស័យ ១២នាក់ ពាក់ព័ន្ធនឹងថ្នាំញៀន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ដើម្បីអនុវត្តគោលនយោបាយភូមិ-ឃុំសុវត្ថិភាព កាលពីវេលាម៉ោង១២ ថ្ងៃ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងជំនាញ​នគរបាលស្រុកស្ទឹងត្រង់ បានចុះរៀបចំធ្វើរដ្ឋ បាល​ជាលក្ខណៈចំហរ ដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះ ក៏ដូចជាធ្វើតេស្តស្វែងរកសារធាតុ​ញៀន ។ ប្រតិបត្តិការនេះ មុនដំបូងកម្លាំងឃាត់ជនសង្ស័យបាន២នាក់ និងបន្តឃាត់ខ្លួន១០នាក់ទៀត រកឃើញអ្នកផ្ទុក​សារធាតុញៀនផងដែរ ។

ប្រភពព័ត៌មានបានឲ្យដឹងថា  ជនសង្ស័យទាំង២នាក់ ១-ឈ្មោះ សេន ដានី ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ​នៅភូមិ បឹងដែង ឃុំព្រែកកក់ ស្រុស្ទឹងត្រង់ (វិជ្ជមាន) និង២-ឈ្មោះ ស្រេង បញ្ញា ហៅ​ ហុង ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិ បឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ (វិជ្ជមាន) ។ អ្នកទាំង២នាក់ឃាត់ខ្លួននៅចំណុចភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹង ត្រង់ ខេត្តកំពង់ចាម ។

ក្រោយពីឃាត់ខ្លួន២នាក់ខាងលើ កម្លាំងបានបន្តឃាត់ខ្លួន ឈ្នោះ ចាន់​  វាសនា ហៅជុក ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិត្នោតាសាយ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ជាមុខសញ្ញាចែក ចាយថ្នាំញៀន ។ លុះដល់វេលាម៉ោង៥ល្ងាចថ្ងៃខែដដែល កម្លាំងបន្តចុះឃាត់ខ្លួនជន សង្ស័យម្នាក់ទៀត ឈ្មោះ ប្រាក់ ទិត ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិទួលសង្កែ ខណ្ឌប្ញស្សី កែវ រាជធានីភ្នំពេញ ចាប់យកថ្នាំញៀនចំនួន២កញ្ចប់ធំ​ និងទូរស័ព្ទដៃ១គ្រឿង នៅចំណុច រង្វង់មូលថ្នល់បំបែកត្រើង ស្ថិតក្នុងភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ។

ផ្អែកតាមការស្រាវជ្រាវ និងសួរចម្លើយពីជនសង្ស័ងខាងលើ កម្លាំងបានបើកប្រតិបត្តិការ​បន្ត​ចុះឃាត់ខ្លួនជនសង្ស័យ ៨នាក់បន្ថែមទៀត ដែលជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន ៖

១- ឈ្មោះ ចាន់ រិទ្ធ​ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិសួងកើត ឃុំសួង ក្រុងសួង ខេត្តត្បូងឃ្មុំ

២-ឈ្មោះ សាន លាងហ៊ី ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម(វិជ្ជមាន)

៣-ឈ្មោះ ជា គឹមសាន ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ នៅភូមិ ព្រែកកក់ ឃំុព្រែកបាក់ ស្រុកស្ទឹងត្រង់(វិជ្ជមាន)

៤-ឈ្មោះ គី​ឡាងកាក់ ភេទប្រុស អាយុ២៥ឆ្នាំ  នៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹង ត្រង់(អវិជ្ជមាន)

៥-ឈ្មោះ គា​ បូរី ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិបឹងដែង ឃំុព្រែកកក់ ស្រុកស្ទឹងត្រង់(  វិជ្ជមាន)

៦-ឈ្មោះ ហ៊ាង ប្រុសម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់(អវិជ្ជមាន)

៧-ឈ្មោះ វ៉ា សុធារ៉ា​ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់(វិជ្ជមាន)

៨-ឈ្មោះ ញ៉ែម សុផាត ភេទប្រុស​ អាយុ៣៨ឆ្នាំ នៅភូមិអូរប្រាំទី១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់(វិជ្ជមាន) ។ ចាប់យកវត្ថុតាងម៉ូតូ​៧គ្រឿង ទូរស័ព្ទដៃ៦គ្រឿង វិទ្យុទាក់ទង ១គ្រឿង និងប្រាក់រៀលមួយចំនួនផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំង១២នាក់ និងវត្ថុតាង កម្លាំងបានកសាងសំណុំរឿងបញ្ជូនចាត់ការ បន្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕  វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print