ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ លោក ទិន សុចិត្រា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល បានសម្រេចធ្វើការចោទប្រកាន់ គូរស្នេហ៍មួយគូពួនក្នុងរោងចំការស្វាយរៀបចំចែកចាយគ្រឿងញៀន ក្រោមបទ ចោទ” ជួញដូរនូវសារធាតុញៀនដោយខុសច្បាប់” តាមបញ្ញាត្តិមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
លោកព្រះរាជអាជ្ញាររងបានបញ្ជាក់ថា សំណុំរឿងបានបញ្ជូនទៅអោយលោកចៅក្រមស៑ើុបសួរចាត់ការបន្តរនីតីវិធី។ នៅដំណាក់កាលនេះចៅក្រមស៑ើុបសួរសម្រេចឃុំខ្លួនឬមិនឃុំខ្លួនជនត្រូវចោទ ប៉ុន្តែបទល្មើសគ្រឿងញៀនភាគច្រើន ចៅក្រមស៑ើុបសួរនិងសម្រេចឃុំខ្លួន។
សូមរំលឹកថា: គូរស្នេហ៍វយ័ក្មេងមួយគូរ បានត្រូវសមត្ថកិច្ចស្រុកកៀនស្វាយក្របួចជាប់ ខណះសម្ងំពួនក្នុងចំការស្វាយ រៀបចំចែកចាយគ្រឿងញៀន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣និង២០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នៅចំណុចកើតហេតុៈ ក្នុងចំការស្វាយស្ថិតនៅភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
នគរបាលស្រុកកៀនស្វាយបានអោយដឹងថា: ជនសង្ស័យមានគ្នាពីរអ្នក១.ឈ្មោះអឿន សុីណាត់ ភេទប្រុសអាយុ ២២ឆ្នាំ(ខ្មែរ)មុខរបរកម្មករសំណង់មានទីលំនៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ២.ឈ្មោះ គុណ ឈុនណែត ភេទស្រីអាយុ១៩ឆ្នាំ(ខ្មែរ)មុខរបរនៅផ្ទះ មានទីលំនៅភូមិកោះបៀ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។វត្ថុតាងចាប់យករួមមានៈម្សៅក្រាមថ្លាពណ៏ស សង្ស័យសារធាតុញៀន០១កញ្ចប់តូច.ទូរសព្ទ័ដៃចំនួនពីគ្រឿងមួយគ្រឿងម៉ាកខេមហ្វូន ពណ័ទឹកមាសបែកអេក្រង់ និងម៉ាកអុិនចុចពិលពណ៍ខៀវមួយគ្រឿង.ដាវកែឆ្នៃចំនួនពីរដើម សំភារះប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួន.ដែកកេះហ្គាសចំនួនមួយពណ៍ទឹកក្រូច។
នគរបាលបញ្ជាក់ថា: នៅយប់ថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុខាងលើ កំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរបានចេញល្បាតនៅក្នុងភូមិសាស្ត្រឃុំគគីរ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែឃើញជនសង្ស័យឈ្មោះអឿន សុីណាត ភេទប្រុសរត់ចូលទៅពួនក្នុងរោងចំការស្វាយខាងលើ ឃើញដូចនេះកំលាំងប៉ុស្ដិ៍ក៏បានដេញតាមឈ្មោះ អឿនសុីណាតភេទប្រុសដល់រោងក្នុងចំការស្វាយរួចបានត្រួតពិនិ្យតជុំវិញរោងស្រាប់តែឃើញសំភារះសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនឃើញដូចនេះកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរក៏បានហៅឈ្មោះអឿន សុីណាត់ ភេទប្រុសចេញមកក្រៅដើម្បីសួរនាំរួចធ្វើការឆែកឆេរក្នុងរោង ភ្លាមនោះក៏ឃើញឈ្មោះ គុណ ឈុនណែត ភេទស្រីនៅក្នុងរោងនោះដែរបន្ទាប់មកបានធ្វើការឆែកឆេរបន្តទៀតស្រាប់តែឃើញថ្នាំញៀនមួយកញ្ចប់តូច និងសម្ភារៈសំរាប់វិចខ្ចប់ និងប្រើប្រាស់ដាក់ក្នុងប្រអប់សៀតនៅលើដំបូលរោងភ្ភ្លាមនោះកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរបានឃាត់ខ្លួនជនសង្ស័យទាំងពីរយកមកប៉ុស្ដិ៍ដើម្បីសួរនាំ ៕ (ដោយ:ឆ ដា)