សមត្ថកិច្ចចម្រុះខេត្តកំពង់ចាមចុះបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់នៅចំណុចព្រែកគៀនជ្រៃ ចំណុចពាមទន្លា និងចំណុចកន្ទិល

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ឧបករណ៍នេសាទល្មើសច្បាប់ជាច្រើន ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបរួមមាន  របាំងបិទ ភ្ជិតព្រែកចំនួន​១កន្លែង របាំងព្រួលប្រវែង១៥ម៉ែត្រ លូស្បៃមុងចំនួន២៤មាត់  របាំងស្បៃ ប្រវែង៦២០ម៉ែត្រ បង្គោលចម្រឹងចំនួន៣៦០ដើម  និងចាក់លែងកូនត្រីចម្រុះចំនួន២៥៥ គីឡូក្រាមចូលបឹងធម្មជាតិវិញ ។

ការបើកប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹក រហូតដល់ម៉ោង៤រសៀល ថ្ងៃ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ម្សិលមិញ នៅចំណុចព្រែកគៀនជ្រៃ ចំណុចពាមទន្លារហូតដល់ ចំណុចកន្ទិល ។ ប្រតិបត្តិការនេះដឹកនាំដោយលោកអធិការស្រុកកំពង់សៀម បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគៀនជ្រៃ សហការជាមួយកម្លាំងរដ្ឋបាលជលផលខេត្ត និង សហគមន៍នេសាទ តាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរ​បាលខេត្តកំពង់ចាម ។

សមត្ថកិច្ចបានឲ្យដឹងថា ជាលទ្ឋផលកម្លាំងសមត្ថកិច្ចបានកម្ទេចចោល និងចាប់យកឧបករណ៍រួមមាន ៖

– របាំងបិទភ្ជិតព្រែកចំនួន១កន្លែង

– របាំងព្រួលប្រវែង១៥ម៉ែត្រ

– លូស្បៃមុង ចំនួន២៤មាត់

– របាំងស្បៃប្រវែង ៦២០ម៉ែត្រ

– បង្គោលចម្រឹង ចំនួន៣៦០ដើម

– ចាក់លែងកូនត្រីចម្រុះចំនួន២៥៥គីឡូក្រាម។

បច្ចុប្បន្នវត្ថុតាង ត្រូវបានជំនាញជលផលយកមករក្សាទុកបណ្តោះអាសន្ននៅខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print