ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូឆ្នាំ២០១៧នេះ សម្តេចតេជោហ៊ុនសែននឹងដឹកនាំគណៈប្រតិភូ ធ្វើដំណើរចាកចេញពីទីក្រុងប៉េកាំង ប្រទេសចិន តាមជើងយន្តហោះពិសេសរបស់ ព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងសៀមរាប ដើម្បីចូលក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា។
ពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២-៣ ខែធ្នូ ឆ្នាំ២០១៧។
សម្តេចបានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការណ៍ថា
តាមការគ្រោងទុកខ្ញុំនឹងទៅដល់ក្រុងសៀមរាប នៅម៉ោង ១:០០នាទីរសៀល ម៉ោងនៅប្រទេសកម្ពុជា។
សម្តេចបានបញ្ជាក់ទៀតថា សូមអញ្ជើញបងប្អូនជនរួមជាតិ ចូលរួមក្នុងពិធីបុណ្យនេះអោយបានច្រើនកុះករ និងសូមជូនពរបងប្អូនជួបតែសេចក្ដីសុខ សំណាងល្អ និងសុភមង្គលក្នុងក្រុមគ្រួសារគ្រប់ៗគ្នា៕
...