ព្រឹកនេះ​ សម្តេច​តេជោ​ហ៊ុន​សែន​ នឹងចាកចេញពីទីក្រុងប៉េកាំងឆ្ពោះទៅកាន់ទីក្រុងសៀមរាប ដើម្បីចូលក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ​ ៖​ នៅព្រឹកថ្ងៃទី២ ខែធ្នូ​ឆ្នាំ​២០១៧នេះ​ សម្តេច​តេជោ​ហ៊ុន​សែន​នឹងដឹកនាំគណៈប្រតិភូ ធ្វើដំណើរចាកចេញពីទីក្រុងប៉េកាំង ប្រទេសចិន តាមជើងយន្តហោះពិសេសរបស់​ ព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងសៀមរាប ដើម្បីចូលក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា​។

ពិធីបួងសួងសុំសេចក្តីសុខ​ សេចក្តី​ចម្រើន​ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២-៣ ខែធ្នូ ឆ្នាំ២០១៧។

សម្តេច​បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការណ៍ថា​
តាមការគ្រោងទុកខ្ញុំនឹងទៅដល់ក្រុងសៀមរាប នៅម៉ោង ១:០០នាទីរសៀល ម៉ោងនៅប្រទេសកម្ពុជា។

សម្តេច​បានបញ្ជាក់ទៀតថា​ សូមអញ្ជើញបងប្អូនជនរួមជាតិ ចូលរួមក្នុងពិធីបុណ្យនេះអោយបានច្រើនកុះករ និងសូមជូនពរបងប្អូនជួបតែសេចក្ដីសុខ សំណាងល្អ និងសុភមង្គលក្នុងក្រុមគ្រួសារគ្រប់ៗគ្នា៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print