ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី៣នាក់ ត្រូវកំលាំងល្បាតប៉ុស្តិ៍ទំនប់ទឹកកំពុងល្បាតដល់ចំណុចខាងលើមានការសង្ស័យក៏ធ្វើការត្រួតពិនិត្យឃើញថ្នាំញៀន១កញ្ចប់តូច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់ឈានចូលថ្ងៃទី២ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ១៨៧ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស៍យទី 1-ឈ្មោះ ឆៃ រតនា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ រើសអេតចាយ ផ្ទះនៅភូមិកណ្តាលឃុំរលួស ស្រុកកណ្តលស្ទឹងខេត្តកណ្តាល ។ជនទី 2-ឈ្មោះឌឿក ដាណាភេទប្រុស អាយុ២៩ឆ្នាំមុខរបរ ជាងអ៊ុតម៉ូតូនៅអូរឬស្សី ផ្ទះនៅសង្កាត់បឹងកេងកង 3 ខណ្ឌចំការមនជនទី 3-ឈ្មោះ ក្រាម សុសូធីតា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ នៅផ្ទះផ្ទះជួល នៅផ្សារដេប៉ូ 2 ទួលគោគ ។
-សំភារះដកហូត ថ្នាំ1កញ្ចប់
តូច ដបសម្រាប់ជក់ ដែកកេះ
1ទូរសព្ទ័ដៃ 1ម៉ាកណូគារចុចពិល ។
បច្ចុប្បន្នជនសង្ស័យរួច និង វត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការ ដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធី ៕ ស រស្មី