ក្រុមដៃស្អិតដែលតែងតែធ្វើសកម្មភាពឆក់ការបូបប្រជាពលរដ្ឋតាមផ្លូវឥឡូវភ្លាត់ស្នៀតនគរបាលចាប់បាន៤នាក់

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមជនដៃស្អិតមួយក្រុមដែលតែងតែធ្វើសកម្មភាពឆក់ការបូបឬទូរស័ព្ទប្រជាពលរដ្ឋតាមផ្លូវសារធារណះនោះឥឡូវភ្លាត់ស្នៀតឆក់ការបូបពីស្ត្រីម្នាក់បានហើយតែរត់មិនត្រូវពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចបាន៤នាក់។ កាលពីម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ តាមដងផ្លូវ ឧញ្ញាម៉ុងឫទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ

តាមនគរបាលបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលស្រ្តីរងគ្រោះ២នាក់កំពុងជិះម៉ូតូតាមផ្លូវ១០០៣ក្នុងទិសដៅពី ត្បូវទៅជើង ដោយធ្វើដំណើរឌុបគ្នាដោយជិះម៉ូតូ១គ្រឿងម៉ាក់ហ្វីណូ ។ លុះមកដល់ចំណុចកែងនិងផ្លូវឧញ្ញាម៉ុងឬទ្ធី ក៍ស្រាប់តែមានជនសង្ស័យ១ក្រុមមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ១គ្រឿងម៉ាកឃ្លីកនិង១គ្រឿងទៀតម៉ាកហុងដា សេ ១២៥តាមពីក្រោយ មកដល់ទន្ទឹម រួចធ្វើសកម្មភាពឆក់យកការបូបស្ពាយពីជនរងគ្រោះ បានសម្រេចហើយ ជនសង្ស័យនាំគ្នាព្យាយាមបើកម៉ូតូរត់គេចខ្លូន តាមផ្លូវឧកញ្ញាម៉ុងឬទ្ធី ចូលក្នុងបុរីពិភពថ្មី ត្រូវបានជនរងគ្រោះ ជិះដេញតាមបណ្តើរស្រែកចោរបណ្តើរ ផ្អើលអ្នកដំណើរតាមផ្លូវ និងសន្តិសុខ យាមប្រចាំនៅបុរីនោះ ជួយអន្តរាគមន៍ ដេញតាមជួយស្ទាក់ចាប់៤នាក់ និងម៉ូតូ២គ្រឿង រួចប្រគល់ឲ្យសមត្ថកិច្ច។

នគរបាលប្រាប់ថាជនសង្ស័យទាំង៤នាក់នោះ ១ឈ្មោះ គង់ ចាន់បញ្ញាសិទ្ធ ភេទប្រុសអាយុ១៧ឆ្នាំស្នាក់នៅផ្ទះ លេខ១៧៣ផ្លូវ៨០សង្កាត់ស្រៈចកខណ្ឌដូនពេញ។២/ឈ្មោះ សៀ វណ្ណះ ភេទប្រុស អាយុ១៧ឆ្នាំស្នាក់នៅភូមិដើមខ្វិតសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ។៣/ឈ្មោះ ហេង ស៊ាវម៉ូ ភេទប្រុសអាយុ ១៤ឆ្នាំស្នាក់នៅភូមិទួលសង្កែសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ(អ្នកឆក់)។និង៤/ឈ្មោះ ទិត្យ ចាន់តារា ភេទប្រុសអាយុ ១៤ឆ្នាំស្នាក់នៅភូមិទួលសង្កែសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ។ ចំណែកជនរងគ្រោះមានឈ្មោះ
សោម ស៊ីថា ភេទស្រីអាយុ៣១ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ១៧ផ្លូវលេខ៣ក្នុងបុរីពិភពថ្មីភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ហើយនៅក្នុងកាបូបយួរដៃនោះមានលុយជាង១០០ដុល្លានិងទូរស័ព្ទទំនើន២គ្រឿងប្រគល់អោយម្ចាស់វិញ។

ក្រោយពីចាប់ខ្លួនបានជនសង្ស័យទាំង៤នាក់នោះភ្លាម នគរបាលបាននាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ភ្នំពេញថ្មី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាន ចាត់ការបន្តទៅតាមនីតិវិធី ៕ ដោយ ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print