លោកជំទាវ​ឧបនាយករដ្ឋមន្រ្តី​ ម៉ែន​ សំអន​ បានអញ្ជើញជាកិត្តិយសអមដំណើរ​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អុជធូបពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ខេត្តសៀមរាប៖ លោកជំទាវ​ឧបនាយករដ្ឋមន្រ្តី​ ម៉ែន​ សំអន​ រដ្ឋមន្រ្តីទំនាក់ទំនងជាមួយរដ្ឋសភា​-ព្រឹទ្ធសភា​ និងអធិការកិច្ច​ បានអញ្ជើញជាកិត្តិយសអមដំណើរ​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញអុជធូបនៅព្រះអង្គចេក ព្រះអង្គចម និង លោកតារាជ ដើម្បីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា ហើយពិធីនោះក៏មានអញ្ជើញចូលរួមពីសំណាក់​ ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល ព្រមទាំងភរិយារបស់ថ្នាក់ដឹកនាំជាច្រើនរូប ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧។

នៅថ្ងៃ១៤-១៥កើត ខែមិគសិរ ឆ្នាំវក នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០១៧ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ ជូនប្រទេសជាតិ ដែលប្រារព្ធឡើង នៅមុខប្រាសាទ​ អង្គរវត្ត ខេត្តសៀមរាប ហើយពិធីសាសនាដ៏ធំមួយនេះ មានពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន៥០០០អង្គផងដែរ។

ក្នុងនាមប្រធានអនុគណៈកម្មការខ្លឹមសារ កម្មវិធីទស្សនីយភាព និងពិធីក្រុងពាលី ដើម្បីរៀបចំ ពិធីបួងសួងចម្រើនសេចក្តីសុខនៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក៏បានអំពាវនាវជូនដល់ប្រជាពលរដ្ឋសូមអញ្ជើញទៅ ចូលរួមកម្មវិធីបួងសួងសម្រើនសេចក្តីខុសនេះ ឲ្យបានច្រើនកុះករ ដែលកម្មវិធី ត្រូវចាប់ ផ្ដើម នៅម៉ោង៧:៣០នាទីព្រឹក ខណៈរាប់បាត្រប្រគេនព្រះសង្ឃ នឹងត្រូវរៀបចំឡើងនៅម៉ោង៨:៣០នាទីព្រឹក​ ថ្ងៃទី៣​ ខែធ្នូ​ ២០១៧៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print