ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧នេះ នៅមុខប្រាសាទអង្គវត្តខេត្តសៀមរាប សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែននិងឧត្តមភរិយា ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា បណ្តាក្រសួង ស្ថាប័ន ខេត្តក្រុង រាជធានី ព្រះសង្ឃគ្រប់ឋានានុក្រម និងអ្នកមុខអ្នកការ រួមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បាននិងកំពុងចូលរួមក្នុងពិធីក្រុងពាលី និងសូត្រមន្ត ពិធីបួងសួងសុំសេចក្តីសុខចម្រើនរុងរឿងដល់ប្រទេសកម្ពុជា ។
ទិដ្ឋភាពទាំងអស់នេះ សរបញ្ជាក់ឲ្យឃើញថា ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងរស់នៅជាមួយនឹងសុខ សន្តិភាព ការអភិវឌ្ឈ ហើយក៏ធានាបាននូវសុខដុមនីយកម្មទាំងជីវភាព សេដ្ឋកិច្ច សង្គម នៃប្រជាពលរដ្ឋកម្ពុជាទាំងមូល។
យើងត្រូវ រួមគ្នាថែរក្សា សុខ សន្តិភាពនេះឲ្យបានស្ថិតស្ថិរគង់វង្សយូរអង្វែងតរៀងទៅ៕
ដោយ៖ សុខ ខេមរា