អភិបាលខណ្ឌដូនពេញ អញ្ជើញទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូខណ្ឌស៊ីឆឹង នៃទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី០៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ០៨និង៣០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូខណ្ឌស៊ីឆឹង នៃទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក ទូ លីងស៊ីន ប្រធានគណៈកម្មការសភាប្រជាជនខណ្ឌស៊ីឆឹង មកកាន់ខណ្ឌដូនពេញ នៃរាជធានីភ្នំពេញ ដែលបានចង់សម្ព័ន្ធមេត្រីភាពគ្នាកន្លងមក នៅសណ្ឋាគារសុខាភ្នំពេញ ដោយភាពរាក់ទាក់បំផុត ។

ក្រោយពីការទទួលបដិសណ្ឋារកិច្ចអាហារពេលព្រឹករួចរាល់ នៅវេលាម៉ោង ០៩ព្រឹក គណៈប្រតិភូខណ្ឌដូនពេញ ដឹកនាំដោយ លោកស្រី នូ ថាវរី អភិបាលរងខណ្ឌដូនពេញ បានបន្តទទួលដំណើរគណៈប្រតិភូអញ្ជើញទស្សនារមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ដើម្បីស្វែងយល់អំពីវប្បធម៌ អរិយធម៌ និងកំណើតនៃរាជធានីភ្នំពេញ បន្ទាប់ពីការទស្សនារមណីយដ្ឋានប្រវត្តិសាស្រ្ត វត្តភ្នំរួចមក នៅវេលាម៉ោង ១០និង១៥នាទី គណៈប្រតិភូខណ្ឌដូនពេញ ដឹកនាំដោយ លោក ឈឹម ឌីណា អភិបាលរងខណ្ឌដូនពេញ បានបន្តទទួលដំណើរគណៈប្រតិភូខណ្ឌស៊ីឆឹង នៃទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ទស្សនាសារមន្ទីរជាតិ ដើម្បីស្វែងយល់អំពីវត្ថុបុរាណជាតិ ស្នាដៃខ្មែរ កេរ្តិ៍ដំណែលវប្បធម៌នានា នៅក្នុងសារមន្ទីរ នៅវេលាម៉ោង១០និង៥០ នាទី គណៈប្រតិភូខណ្ឌដូនពេញ ដឹកនាំដោយ លោក ឈឹម ឌីណា អភិបាលរងខណ្ឌដូនពេញ បានបន្តទទួលដំណើរគណៈប្រតិភូខណ្ឌស៊ីឆឹង នៃទីក្រុងប៉េកាំង ទស្សនារដ្ឋាករស្វយ័ត្នផ្សារធំថ្មី និងបន្តដំណើរ អញ្ជើញគោរពវិញ្ញាណខ័ន្ធ ព្រះបរមរតនរូប នៃ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រមទាំងថតរូបអនុស្សាវរីយ៍ បន្ទាប់មកទៀតគណៈប្រតិភូទាំងពីរបានអញ្ជើញពិសារអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានម្លិះ ។ រហូតដល់វេលាម៉ោង១៥:០០ នាទី គណៈប្រតិភូខណ្ឌដូនពេញ ដឹកនាំដោយ លោក ឈឹម ឌីណា បានបន្តទទួលដំណើរគណៈប្រតិភូខណ្ឌស៊ីឆឹង នៃទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចូលទស្សនាព្រះបរមរាជវាំង ក្រោយពីទស្សនារួច គណៈប្រតិភូខណ្ឌស៊ីឆឹងបានអញ្ជេីញ
ទៅសណ្ឋាគារសុខាភ្នំពេញ ដេីម្បីត្រៀមចូលរួមពិធី នាថ្ងៃច័ន្ទបន្តទៀត ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print