លោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាត សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ប្រចាំឆ្នាំ២០១៧ នាសណ្ឋាគារ ឆ្នេរ សុខា ក្នុងទឹកដីខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ លោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត រួមមាន  ខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតសហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ប្រចាំឆ្នាំ២០១៧ នាសណ្ឋាគារ ឆ្នេរ សុខា ក្នុងទឹកដីខេត្តព្រះសីហនុ ។

លោក ស សុខា បានបញ្ជាក់ថា ការប្រារព្ធសន្និបាតនេះឡើង ក្នុងគោលបំណង ដើម្បីបូកសរុបលទ្ធផលការងារ សហ ភាពសហព័ន្ធយុវ ជនកម្ពុជាទាំង៣ខេត្ត ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០១៨ ក៏ដូចជា ដើម្បីបង្កើននូវទំនាក់ទំនងគ្នា ពិសេសដើម្បីផ្លាស់ប្តូរមតិយោបល់គ្នាទៅវិញទៅមក សំដៅស្វែងរកភាពរីកចំរើន របស់សហភាពសហព័ន្ធ យុវជនកម្ពុជាទាំងបីខេត្តនេះ ។

លើសពីនេះទៅទៀត លោក ស សុខា ស្នើឱ្យយុវជនទាំងអស់ ត្រូវ តែរួមគ្នាថែរក្សាសន្តិភាពរបស់កម្ពុជា ដែលថ្នាក់ដឹកនាំបាននឹងកំពុងខិតខំកសាងតាំងពីបាតដៃទទេមកនោះ គឺមិនត្រូវឱ្យជនឆ្លៀតឱកាសមួយចំនួនតូច លាបពណ៌បំផ្លាញសន្តិភាពនេះបានឡើយ ។

សូមបញ្ជាក់ថា សន្និបាតនេះប្រព្រឹត្តទៅចំនួន២ថ្ងៃ គឺថ្ងៃទី៣ និងទី០៤ ខែធ្នូ ឆ្នាំ២០១៧ ដែលមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធាន និង សមាជិក សមាជិកា សហភាពសហព័ន្ធ យុវជន កម្ពុជាទាំងបីខេត្ត ប្រមាណជិត ៣០០នាក់៕ ដោយ ៖ ស៊ូ ចាន់រតនៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print