ភ្នំពេញ ៖ ជនសង្ស័យ៣ក្នុងចំណោម៦នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងតាមស្រាវជ្រាវនិងឃាត់ខ្លួនបាននៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ ហូ លីដេ បន្ទាប់ពីក្រុមគេបានប្រើដាវគំរាមប្លន់យកម៉ូតូពីយុវជនម្នាក់បានសម្រេចកាលពីពេលយប់វេលាម៉ោង១និង៣០នាទីទាបភ្លឺថ្ងៃទី៣ខែធ្នូឆ្នាំ២០១៧តាមបណ្តោយផ្លូវសម្តេចជាសុីមស្ថិតក្នុងភូមិច្រេស សង្កាត់គោកឃ្លាង។
សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យទាំង៣នាក់ខាងលើនេះ១/ឈ្មោះ យន់ ដូច ភេទប្រុសអាយុ២៣ឆ្នាំ ស្នាក់នៅភូមិចុងថ្នល់ខាងលិចសង្កាត់ទឹកថ្លា២/ឈ្មោះ ចាន់ វណ្ឌី ភេទប្រុសអាយុ២០ឆ្នាំ ស្នាក់នៅភូមិស្លែងរលើងសង្កាត់ទឹកថ្លា ទាំង២នាក់នេះមានស្រុកកំណើតនៅភូមិប៉ភ្លាក់ ឃុំប៉ភ្លាក់ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម៣/ឈ្មោះ ដូន ស្រស់ ភេទប្រុសអាយុ២០ឆ្នាំធ្វើជាងជុសជុលរថយន្តស្នាក់នៅម្តុំផ្សារសំណង់ដប់ពី សង្កាត់ទឹកល្អក៣ ខណ្ឌទួលគោក។មានស្រុកកំណើត ភូមិបារ៉ាយ ឃុំបន្ទាយ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
លោកអនុសេនីយ៍ ដួង វណ្ណះ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកឃ្លាងបានឲ្យដឹងថា កាលពីវេលាម៉ោង១និង៣០នាទីទាបភ្លឺថ្ងៃទី៣ខែធ្នូឆ្នាំ២០១៧មានជនសង្ស័យ១ក្រុមមានគ្នា៦នាក់ជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាពប្រើដាវគំរាមប្លន់យកម៉ូតូ១គ្រឿងម៉ាកឌ្រីមសេ១២៥សេរីឆ្នាំ២០១៧ព័ណខ្មៅពីយុវជនម្នាក់ឈ្មោះ មុត តំុតារា អាយុ១៩ឆ្នាំនៅចំណុចផ្លូវសម្តេចជាសុីភូមិច្រេសសង្កាត់គោកឃ្លាងខណ្ឌសែនសុខខណះជនរងគ្រោះដឹកសង្សាទៅផ្ទះ។
លោកនាយប៉ុស្តិ៍បានបន្តទៀតថា៖ ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះពីសកម្មភាពប្លន់មម៉ូតូនេះភ្លាមលោកបានធ្វើការស្រាវជ្រាវទើបឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យបាន៣នាក់នៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៣ខែធ្នូឆ្នាំ២០១៧នៅក្នុងបន្ទប់ផ្ទះសំណាក់ ហូ លីដេ ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។ នេះនៅក្នុងបន្ទប់ផ្ទះសំណាកយីហោ ហូលីដេ និងដកហូតបានម៉ូតូជនរងគ្រោះមកវិញចំណែកបក្ខពួកជនសង្ស័យ៣នាក់ទៀតកំពង់រត់គេចខ្លួនហើយសមត្ថកិច្ចកំពង់តាមចាប់ខ្លួន។
នៅចំពោះមុខសមត្ថកិច្ចក្រុមជនសង្ស័យបានឆ្លើយសារភាពថាក្រុមខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពប្លន់យកម៉ូតូពិតប្រាដកមែន។ក្នុងនោះសមត្ថកិច្ចបានធ្វើតេសរកសារធាតុញៀនឃើញថាពួកគេទាំង៣នាក់មានសារធាតុញៀនទាំងអស់ទៀតផង៕ ដោយ៖ តុង សីហា