នី មុនី​នាថ និងអ​តី​តគូ​ដណ្តឹង​ផ្ទុះ​សង្គ្រា​មពា​ក្យ​ស​ម្តីដា​ក់គ្នា​

ចែករំលែក៖

ភ្នំពេញ៖  ក្រោយរ​ង​ពា​ក្យប​ណ្តឹ​ង​ពីអ​តី​ត​គូដ​ណ្តឹ​ងមក នី មុនីនា​ថបា​ន​លើក​ពេល​ចូល​ឆ្លើ​យ​បំ​ភ្លឺនៅ​តុ​លាកា​រ​ចំ​នួន​២​ដ​ងរួ​ច​ម​កហើ​យរ​ហូត​ដ​ល់​មា​នកា​រ​លើក​ឡើ​ងថា​ នាងព្យា​យ​មគេ​ច​វេស។​ ដំណឹង​នៃកា​រ​គេ​ចវេ​ស​នេះបា​ន​ធ្វើ​ឲ្យតា​រា​ស​ម្តែង​រូ​បនេះ​ប​ញ្ចេញ​សា​រ​មួយ​យ៉ា​ង​ខ្លីមា​ន​ន័​យខ្លាំ​ង​ ​រហូ​តដ​ល់អ​តី​ត​សង្សា​បញ្ចេ​ញ​សា​រត​ប​យ៉ា​ង​ចាស់​ដៃ​ផ​ងដែ​រ។
​ នី មុនី​នាថ បានអ​វ​ត្តមា​ន​ក្នុង​កា​រ​ចូល​ខ្លួ​នទៅ​បំ​ភ្លឺ​តាម​ដីកា​រ​កោះហៅ​ពី​តុ​លា​ការ​ដំ​បូ​ងរា​ជធានី​ភ្នំ​ពេ​ញដែ​ល​កោះ​ហៅឲ្យ​ចូ​លឆ្លើ​យ​បំភ្លឺ​កា​ល​ពី​រសៀ​ល​ថ្ងៃ​ទី​២២ ខែវិ​ច្ឆិកាមុន​នេះ ។​ប៉ុន្តែតាម​រយៈមេ​ធា​វីនា​ង​បា​នស្នើ​ សុំចូ​លបំ​ភ្លឺនៅ​រសៀ​លថ្ងៃ​ទី​២៩ ខែវិច្ឆិកា វិញ​ក្រោម​ហេតុ​ផ​លនា​ង​ មិ​ន​សូ​ចចេះ​ច្បា​ប់​ទម្លា​ប់​ច្រើន​ ។ ប៉ុន្តែ​នាង​នៅតែ​អវត្ត​មាននៅ​លើក​ទី២​នេះដែរ ដែល​កា​រមិន​ប​ង្ហាញខ្លួនលើក​ទី​២បា​ន​ធ្វើឲ្យ​លេច​ចេញ​ដំ​ណឹ​ងថា​នា​ងព្យា​យា​ម​គេច​វេ​ស​មិ​នព្រ​ម​ចូល​បំ​ភ្លឺ​ព្រោះគ្មា​ន​លុយ​ស​ង​អតី​គូ​ដណ្តឹ​ង​។ ដំណឹង​នេះបា​នធ្វើ​ឲ្យតា​រាស្រី​រូ​បនេះ​ខឹង​ស​ម្បា​រមិ​ន​តិច​ទេ​រហូត​នា​​ងទ​​ម្លា​យសារ​ថា”​ “នាងខ្ញុំ​ នី មុនី​នាថ សូមប​ញ្ជាក់​ថានា​ងខ្ញុំ​គ្មា​នគេច​ទៅ​ណាទេ​នា​ងខ្ញុំ​នៅ​ក្នុ​ងប្រ​ទេ​សក​ម្ពុ​ជាដ​ដែ​ល តែមា​នតែ​អតី​តគូ​ដណ្ដឹ​ងរ​ប​ស់​នាង​ខ្ញុំ​ទេដែ​រ​គា​ត់​មិន​នៅ​ក្នុង​ប្រ​ទេ​សក​ម្ពុ​ជា ​អ៊ីចឹង​សូម​មេ​ត្តាពិ​ចារ​ណា​ផង​ (​បើប​ង​ពិត​ជាស្មោះ​ត្រ​ង់បង​មក​ក​ម្ពុជា​ម​កណា​អូន​ចាំ​បង )”។ សារនេះ​បា​នធ្វើ​ឲ្យ​គេភ្ញាក់​ផ្អើល​ខ្លាំ​ងព្រោះ​តែ​នាង​ហាក់​មិន​ខ្លាច​នឹង​កា​រ​ប្តឹង​​ពី​អតីត​គូស្នេហ៍​ខាង​​លើនេះ​ទេ​។ តប​ទៅនឹ​ងកា​របញ្ចេ​ញ​សារ​ខ្លី​តែខ្លឹ​មចាក់​ដោត​អារម្មណ៍​នេះបា​ន​​​ធ្វើឲ្យ​​លោ​​ក អ៊ឹង សូឡាង​បញ្ចេ​ញសា​រ​មួយ​ឌឺ​ដង​យ៉ា​ងចា​ស់ដៃនៅ​លើគ​ណ​នីយ​ហ្វេ​សប៊ុ​ក​រ​បស់​លោ​កផ្ទា​ល់ថា​ “​“បងនឹ​ងទៅ​កុំភ័​យអូ​នត្រៀ​មតែ​លុយ​ ដែ​លអូ​ន​បោក​ប​ងទៅ​នោះ​ ឲ្យ​គ្រប់​ចំ​នួន​ ​រួមទាំ​ងលុ​យ​ស​ងជំងឺ​ចិត្ត ដែលពៅ​មា​ស”ផ្កា​មាស” ត្រូ​វប​ង់ឲ្យ​ប​ងប​ន្ទាប់​ពីចេ​ញសាល​ដីកា​ ពីតុលាកា​រ បញ្ជាក់ថា​អូ​ន ពិតជា​បោក​ និងបំ​ពាន​លើសេ​ច​ក្ដីទុ​ក​ចិត្ត។ ពេល​នោះ​ហើយ​ប​ង នឹងចុះ​ទៅស្រុ​ក​ខ្មែរ ដើម្បី​ប្រមូល​លុយ​នោះ​យក​ទៅធ្វើ​បុ​ណ្យខ្លះ​។ ច្រូចទឹ​ក​ឲ្យ​អូន​កុំ​ឲ្យអូ​ន​អត់​ឃ្លា​ន មិន​រើស​មុ​ខត​ទៅ​ទៀត​”។ សារ​នេះ​បាន​ធ្វើឲ្យ​មា​នកា​រចា​ប់​អារ​ម្មណ៍​ច្រើន និង​បាន​ដុ​តក​ម្តៅឲ្យ​រឿង​ស្នេហ៍​ប្រែប្រេះ​ឆា​កាន់តែ​ឡើ​ងក​ម្តៅខ្លាំ​ងពិ​បា​ក​នឹង​ទ​ប់បាន។
គួរបញ្ជាក់ដែរថាអតីតគូដណ្តឹងតារាសម្តែង នី មុនីនាថ គឺ លោកអ៊ឹង សូឡាង បានដាក់ពាក្យបណ្តឹងដោយទាមទារឱ្យនាងសងប្រាក់ចំនួន៧ម៉ឺនដុល្លារអាមេរិក និងប្រាក់ជំងឺចិត្តចំនួន៥ម៉ឺនដុល្លារអាមេរិក បន្ទាប់ពីអ្នកទាំងពីរកាត់ផ្តាច់ការទាក់ទងគ្នា ដោយអតីតគូដណ្តឹងខាងលើ បានចាត់ទុកនី មុនីនាថថាបោកយកប្រាក់របស់ខ្លួនក្នុងពេលទាក់ទងជាមួយគ្នាដោយនៅក្នុងនោះលោកបានទិញរបស់របរមានតម្លៃមួយចំនួនឱ្យនាង តែដល់ពេលធ្លាក់វីសាទៅនៅអាមេរិកជាមួយគ្នានោះ ត្រូវនាងបដិសេធទៅវិញ ៕​

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print