ធ្លាយរឿងគីម ថាណា ចង់បិ​ទ​ផលិ​ត​កម្ម​B​N រត់ការ​បើក​ផ​លិ​តក​ម្ម​ថ្មី

ចែករំលែក៖

ភ្នំពេញ៖ សាងមុខមាត់ក្នុងវិស័យសិល្បៈត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះ ផលិតកម្ម BNធ្លាប់ទទួលបានការគាំទ្រច្រើនពីទស្សនិកជនប៉ុន្តែស្រាប់តែពេលនេះគេទទួលបានដំណឹងថាអ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្មនេះគ្រោងបិទដំណើរការផលិតកម្មដោយងាកមកបើកឈ្មោះផលិតកម្មថ្មីទៅវិញ។ ដំណឹងនៃការបិទផលិតកម្មនេះចោលក្រោយលេចចេញភាពរកាំរកូសគ្នារវាងអ្នកគ្រប់គ្រងទូទៅនៃផលិតកម្ម BNនឹងថៅកែស្រីហាងបូរ៉ានិចកាត់ដេរជាច្រើនខែមក។

​គេចាំបានថា លោក គីម ​ថាណា​ បានស​ម្រេ​ច​ចិត្ត​យ​កផលិ​តក​ម្ម​នេះ មកគ្រ​ប់គ្រ​ង​ដោយ​ខ្លួ​ន​ឯងក្រោយលេចចេញភាពប្រទាំងប្រទើសធ្វើឲ្យភ្ញាក់ផ្អើលខ្លាំងកាលពីពាក់កណ្តាលឆ្នាំនេះ។ ប៉ុន្តែដំណឹ​ងចុ​ងក្រោ​យ​បាន​លេច​ចេញ​ថាអ្នក​គ្រប់​គ្រ​ងទូ​ទៅ​រូ​បនេះ​គ្រោ​ង​បិទ​ឈ្មោះ​ផ​លិត​ក​ម្ម BN​នេះ​ចោ​ល ហើយ​បើក​ដំ​ណើរ​កា​រ​ផលិ​តក​ម្មថ្មី​ ​ដើ​ម្បីប​ញ្ច​ប់​ការ​យ​ល់​ច្រឡំ ឬការលើកឡើងថាឈ្មោះផលិតកម្មនេះស្ថិតក្រោមការជួយជ្រោមជ្រែងពីម្ចាស់ហាងកាត់ដេរសម្លៀកបំពាក់ខាងលើ។​
ក្រោយកាន់ការងារជាអ្នកគ្រប់គ្រងផ្ទាល់អស់រយៈពេលជាច្រើនខែ ស្នាដៃ​ប​ទច​ម្រៀ​ង​ និ​ងM​V នៅតែបន្តនិងលេចចេញការគាំទ្រច្រើន ប៉ុន្តែ​ដំណឹងចុ​ង​ក្រោយ​ដែ​ល​គេទ​ទួ​ល​បាន​នោះ​គឺ​អ្ន​កគ្រ​ប់គ្រ​ង​ទូទៅ​រូ​បនេះ​បា​ន​សម្រេ​ច​ចិ​ត្តបើ​ក​ដំណើ​រកា​រ​ផលិ​ត​កម្ម​ថ្មីមួ​យ​ជំនួ​ស​ផលិ​ត​កម្ម​មួយ​នេះព្រោះ​តែ​មិន​​​​ចង់​ឲ្យ​មានការ​យល់ច្រឡំ​នោះ។
​ទោះជាយ៉ាងណាគេ​នៅ​មិ​នទា​ន់អា​ចស្វែ​ង​រក​កា​រប​ញ្ជាក់ពី​ លោក គីម ថា​ណា បាននៅ​ឡើ​យទេ​ ប៉ុន្តែបើយោ​ង​តាម​ប្រភ​ពជិ​ត​ដិត​នឹងតា​រាច​ម្រៀ​ងរូ​ប​នេះប​ង្ហើ​បថា ​ផលិត​កម្ម​ថ្មី​ដែ​លគ្រោ​ង​នឹងបើ​កដំ​ណើរ​ការនេះអា​ច​នឹង​ជំ​នួ​ស​ឈ្មោះផ​លិ​ត​ក​ម្មចា​ស់ ។ ប្រភ​ព​បន្ត​ថា ផលិ​តក​ម្មថ្មី​នេះគ្រោងនឹ​ងបើ​កដំ​ណើរ​កា​រកា​រ​ផ​លិត​ភាព​យន្ត បន្ថែមពី​លើ​ការ​ផ​លិត​ប​ទ​ចម្រៀ​ង និងឈុ​តផ្សព្វផ្សា​យ​ពាណិ​ជ្ជក​ម្ម នោះ ហើ​យផ​លិតក​ម្មនេះ​គ្រោងនឹ​ង​បើកដំណើ​រ​កា​រផ​លិ​ត​ក្នុង​ពេ​លឆាប់ៗ​នេះ​ផ​ងដែរ។
​គេនៅមិនទាន់ដឹងនៅឡើយទេថាតើការបើកដំណើរការផលិតកម្មថ្មីឈ្មោះថ្មី តែតារាចម្រៀងនិងផលិតករដដែលនេះនឹងត្រូវចំណាយដើមទុនច្រើនប៉ុណ្ណានោះដែរ៕

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print