រថយន្តកាមរីគូទស្វិត ប្រលះម៉ូតូរបួសធ្ងន់២នាក់នៅស្រុកត្រពាំងប្រាសាទ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៤និង៣០នាទី លើផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិ ថ្នល់​កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាកកាមរី (កាលីហ្វញ៉ា) ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ.2B-9778 បុកជាមួយម៉ូតូ ម៉ាកស៊ូមើអុិច ពណ៌ខ្មៅ លាយ ស គ្មានស្លាកលេខ បើកបរបញ្រ្ចាសទិសគ្នា បណ្តាលឱ្យភាគីម៉ូតូ របួសធ្ងន់២នាក់ ។

ប្រភពបានឲ្យដឹងថា ជនគ្រោះទាំង២នាក់ ១-ឈ្មោះ ខន​ វិត ភេទ ប្រុស អាយុ​១៥ ឆ្នាំ បាក់ជើងខាងស្តាំ , ២-ឈ្មោះ ខន ណាវី ភេទ ស្រី អាយុ ១៤ឆ្នាំ បាក់ភ្លៅទាំងសងខាង អ្នកទាំងពីរ រស់នៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យជាមួយគ្នា ។

តាមការសន្និដ្ឋានសមត្ថកិច្ចបានអះអាងថា មូលហេតុបណ្តាលមកពីរថយន្តកាមរីបើកល្បឿនលឿន ដីហុយខ្លាំង មើលផ្លូវមិនច្បាស់ ទើបបង្កឲ្យមានគ្រោះថ្នាក់កើតឡើង ៕ សុផល

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print