​ស្នេហាយុវវ័យមួយគូស្រីមិនទាន់គ្រប់អាយុខឹងម្តាយបំបែកស្នេហ៍ស្រីចងកសម្លាប់ខ្លួនចំណែកប្រុសលេបថ្នាំសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖​ យុវវ័យមួយគូខាងស្រីមិនទាន់គ្រប់អាយុបានលេងល្បែងស្នេហាខឹងម្តាយខាងស្រីបំបែកមិនឱ្យជួបគ្នាពួកគេក៏សម្រេចចិត្ត ភាគីខាងស្រីចងកសម្លាប់ខ្លួនបានសម្រេច ចំណែកខាងប្រុសលេបថ្នាំសម្លាប់ខ្លួនមិនបានសម្រេចត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យ។ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៨ខែធ្នូឆ្នាំ២០១៧ នៅផ្ទះអ្នកជិតមួយកន្លែងគ្មានមនុស្សនៅចាក់សោទុកចោល ស្ថិតនៅភូមិគោរដ្ឋានសង្កាត់​អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
​បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថាៈក្មេងស្រីរងការសម្លាប់មានឈ្មោះសែម សុធារ៉ាអាយុ១៣ឆ្នាំ ជាសិស្សរៀននៅសាលាបឋមសិក្សាសិរីសោភ័ណ ថ្នាក់ទី៧ ។ចំណែកក្មេងប្រុសដែលជាគូសង្សារឈ្មោះរឿន សីហា អាយុ២០ឆ្នាំ ពួកគេ នៅផ្ទះទល់មុខគ្នា ដោយក្មេងប្រុសកំព្រាឳពុកម្តាយមករស់នៅជាមួយបងស្រី ស្ថិតនៅភូមិសង្កាត់កើតហេតុខាងលើ។
​បើតាមប្រភពព័ត៌មានពីនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដែលចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវស៊ើបអង្កេតប្រាប់ឱ្យដឹងថា មុនពេលកើតហេតុពួកទាំង២នាក់ បានបាត់ពីផ្ទះចាប់តាំងពីម៉ោង៣រសៀលថ្ងៃដដែល។បន្ទាប់មកស្រាប់តែអ្នកភូមិឃើញ ក្មេងប្រុសរត់ចេញមកពីបន្ទប់ទឹកផ្ទះជិតនោះ ទាំងអាការៈក្រហល់ក្រហាយត្រដរខ្យល់ ហើយត្រូវបានបងស្រីដឹកទៅសង្រោះនៅមន្ទីពេទ្យបង្អែកក្រុងសិរីសោភ័ណ ដោយមានការសង្ស័យគាត់បានទៅមើលក្នុងបន្ទប់ទឹកស្រាប់តែឃើញសពក្មួយស្រីឈ្មោះសែម សុធារ៉ា បានស្លាប់ដោយចងកបាត់ទៅហើយ យកអាវពណ៌សចងនឹងធ្នឹមបន្ទប់ទឹក មិនដឹងពីពេលណានោះទេ។
​តាមការពិនិត្យនៅកន្លែងកើតហេតុគេឃើញមានថ្នាំប៉ារ៉ានៅរាយប៉ាយ និងដបថ្នាំ១ដប រួមទាំងមានលុយមួយចំនួននៅក្រោមសពផងដែរ។

​បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចដដែលឱ្យដឹងទៀតថា បើតាមការស្រាវជ្រាវរបស់សមត្ថកិច្ច និងការធ្វើកោសល្យវិច័្ចយសព ការស្លាប់របស់ក្មេងស្រីខាងលើមិនជាប់ពាក់ព័ន្ធនិងអំពើឃាតកម្មនោះឡើយ តាមការសន្និដ្ឋានគឺពួកគេសម្រេចចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនទាំង២នាក់។មុនពេលកើតហេតុបងស្រី ក្មេងរងគ្រោះបានឮក្មេងស្រីនោះហៅទូរស័ព្ទទៅក្មេងប្រុសជាសង្សារយកថ្នាំមក។មិនតែប៉ុណ្ណោះក្មេងស្រីរងគ្រោះបានរងការវាយពីម្តាយដើម្បីកុំឱ្យមានការទំនាក់ទំនងស្នេហាជាមួយនិងក្មេងប្រុសដែលជាគូសង្សារ នោះទៀតផង៕

...

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print