ខេត្តកណ្តាល : នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ លោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល បានសម្រេចធ្វើការចោទប្រកាន់ មុខសញ្ញា ជួញដូរ និងប្រើប្រាស់គ្រឿងញៀន០៩នាក់ ដែលត្រូវនគរបាលស្រុកអង្គស្នួលបង្ក្រាបកាលពីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ពីបទ”ប្រើប្រាស់និងជួញដូរនូវសារធាតុញៀនដោុខុសច្បាប់” តាមមាត្រា៤០ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
លោកព្រះរាជអាជ្ញាររងបានបញ្ជាក់ថា: សំណុំរឿងបានបញ្ជូនទៅអោយលោកចៅក្រមស៊ើបសួរចាត់ការបន្តរនីតីវិធ។ នៅដំណាក់កាលនេះចៅក្រមស៑ើុបសួរសម្រេចឃុំខ្លួនឬមិនឃុំខ្លួនជនត្រូវចោទ ប៉ុន្តែបទល្មើសគ្រឿងញៀនភាគច្រើនចៅក្រមស៑ើុបសួរនិងសម្រេចឃុំខ្លួន។
សូមរំលឹកថា: ហេតុការណ៍ចុះបង្ក្រាបនេះកាលពីថ្ងៃអង្គារ ០៩រោចខែមឹគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុច ៖ ចិញ្ចើមផ្លវជាតិលេខ៤មុខភូមិព្រៃរការឃុំឆក់ឈើនាងស្រុកអង្គស្នួលខេត្តកណ្តាល ។
លោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួលបននអោយដឹងថា: ជនសង្ស័យចំនួន១០នាក់ (ឃាត់ខ្លួនបាន០៩នាក់) (គេចខ្លន០១នាក់) ១-ឈ្មោះធី បាន ហៅចាន់ថា ភេទ ប្រុស អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្ន នៅភូមិ ព្រៃត្បែងសង្កាត់ ឳឡោកខណ្ឌ័ពោធិដែនជយ័ រាជនានីភ្នំពេញ(ជួញដូរ)
២-ឈ្មោះ សេង លីហៀងភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសុិករទីលំនៅបច្ចុប្បន្ន នៅភូមិត្រពាំងជួនឃុំ ឆក់ឈើនាងស្រុកអង្គស្នួកខេត្តកណ្តាល (ជួញដូរ)
៣-ឈ្មោះយឹម សារ៉ាត់ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងធ្វើសំណង់ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងជួនឃុំឆក់ឈើនាងស្រុកអងគងស្នួលខេត្តកណ្តាល(ជួញដូរ)។
៤-ឈ្មោះភឿន ផាត ភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរ មុខរបរសន្តិសុខ ទីលំនៅបច្ចុប្បន្នស្នាក់ ភូមិត្រពាំងជួនឃុំឆក់ឈើនាង ស្រុកអង្គស្នួលខេត្តកណ្តាល (ប្រើប្រសស់)។
៥-ឈ្មោះសុខ ម៉េងភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិត្រពាំងខ្នាឃុំឹក់ឈើនាងស្រុកអង្គស្នួលខេត្តកណ្តាល (ប្រើប្រាស់)។
៦-ឈ្មោះដោ រស្មីភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករប្រមូលសំរាមទីលំនៅបច្ចុប្បន្នភូមិព្រៃត្បែង សង្កាត់ឪឡោក ខណ្ឌពោធិសែនជយ័រាជធានីភ្នំពេញ (ប្រើប្រាស់)។
៧-ឈ្មោះរឹម សីហា ភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរ ជាងដែក ទីលំនៅបច្ចប្បន្ននៅភូមិអំបិលឃុំស្គុះ ស្រុកសំរោងទងខេត្ត កំពង់ស្ពឺ (ប្រើប្រាស់)
៨-ឈ្មោះភឺន សុផានិតភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរ មុខរបរ ព្រូឡាន មានទីលំនៅភូមិព្រៃរការ ឃុំឆក់ឈើនាងស្រុកអង្គស្នួលខេត្តកណ្តាល (ប្រើប្រាស់)។
៩-សេក ដារិទ្ធហៅជីវភេទប្រុសអាយុ ២០ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិភ្នំដីឃុំសំរោងលើ ស្រុកអង្គស្នួលខេត្តកណ្តាល (ប្រើប្រាស់)។
១០-ឈ្មោះញ៉ុន សុណាត ភេទប្រុសអាយុ៣១ឆ្នាំជនជាតិខ្មែរ មុខរបរ (ជួញដូរនិងផ្តល់ទីតាំងប្រើប្រាស់)
មានទីលំនៅភូមិត្រពាំងជួនឃុំឆក់ឈើនាង ស្រុកអង្គស្នួលខេត្តកណ្តាល( គេចខ្លួន) ។វត្ថុតាងចាប់យករួមមាន ៖
១/ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន ចំនួន០៤កញ្ចប់ (មធ្យម០៣កញ្ចប់) (តូច ០១កញ្ចប់)
២/ទូរសព្ឌ័ដៃ ០៨គ្រឿង ខូចគុណភាព។
៣/ថង់សម្រាប់វេចខ្ចប់ថ្នាំញៀន ចំនួន១២ដុំ និង
ឧបករ ប្រើប្រាស់មួយចំនួនទៀត។
លោកអធិការបញ្ជាក់ថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ។ កម្លាំងជំនាញបានទទួលព័ត៌មានពីមហាជនល្អ ថាមានជនសង្សយ័កំពង់ជួញដូរថ្នាំញៀននិងប្រើប្រាស់ នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងជំនាញ បានចុះដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្សយ័០២នាក់ឆែកត្រួតពិនិត្យឃើញថ្នាំញៀន០២
កញ្ចប់ នៅនិងជនសង្សយ័ឈ្មោះ ធី បានហៅចាន់ថា និងឈ្មោះសេង លីហៀងហៅទួក បានសារភាពថា
ថ្នាំញៀននេះ ទិញពីឈ្មោះញ៉ុន សុណាត ផ្ទះនៅភូមិត្រពាំងជួនឃុំឆក់ឈើនាង ស្រុកអង្គស្នួលខេត្តកណ្តាល ភ្លាមនោះកម្លាំង ជំនាញបានបន្ត តាមរកមុខសញ្ញាឈ្មោះញ៉ុន សុណាត ពេលទៅដល់ ភូមិត្រពាំងជួន ផ្លូវចូលផ្ទះ ឈ្មោះសុណាត មានជនសង្សយ័ ចំនួន០៧នាក់ បានរត់ចេញពីផ្ទះឈ្មោះសុណាត ត្រូវបានសមត្ថកិច្ចយើង ឃាត់ខ្លួនបាន ឆែកត្រួតពិនិត្យ
ឃើញមានថ្នាំញៀន ចំនួន០២កញ្ចប់នៅក្នុងកាបូបដៃរបស់ជនសង្សយ័ឈ្មោះយឹម សារ៉ាត់ហៅពៀច ហើយខ្លួនបានសារភាពថាទិញថ្នាំញៀននេះ ទិញពីឈ្មោះ សុណាត ដើម្បីយកទៅលក់បន្ត និង០១កញ្ចប់តូចទៀត ឆែកត្រួតពិនិត្យឃើញនៅក្នុងហោប៉ោអាវរបស់ជនសង្សយ័ឈ្មោះសុខ ម៉េង ហើយបានសារភាពថា ទិញថ្នាំញៀននេះពីឈ្មោះសុណាត ដែរ ដើម្បីយកទៅប្រើប្រាស់។ដោយមានបទបញ្ជាពីឯកឧត្ដមស្នងការនិងមានការសម្រួបសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល.មានការចូលរូមពីលោកមេភូមិ ក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្តិនិងនៅចំពោះ មុខ មុខ សញ្ញាកម្លាំងជំនាញបានធ្វើការត្រួតពិនិត្យ ឆែកឆេ រកឃើញថង់សម្រាប់វិចខ្ចប់ថ្នាំញៀន១២ដុំនិងឧបករប្រើប្រាស់ដូចខាងលើ ៕(ដោយ:ឆ ដា)