កូនក្មួយកម្មករ កម្មការនី គោរពស្រឡាញ់ សម្តេចតេជោ ហ៊ុន សែន គ្រប់ទីកន្លែង

ចែករំលែក៖

ភ្នំពេញ៖  មុននឹងអញ្ជើញដល់វេទិកា នៃពិធីសំណេះសំណាលជាមួយកម្មករនៅរោងចក្រតំបន់ទំនប់កប់ស្រូវ នាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ កម្មការនី ដោយផ្ទាល់ ដែលបានឈររង់ចាំទទួលស្វាគមន៍ សម្តេច ចាប់តាំងពីផ្លូវចូលរហូតដល់វេទិកា។

យើងបានឃើញច្បាស់ហើយ គឺបងប្អូនកូនក្មួយកម្មករ កម្មការនីរង់ចាំទទួល សម្តេចតេជោ ដោយទឹកមុខ សប្បាយរីករាយ និងកក់ក្តៅបំផុត។ សម្តេចតេជោ បានផ្តល់នូវក្តីស្រឡាញ់ដល់កូនក្មួយកម្មករតាមរយៈការឱប ថើប ចាប់ដៃ និងថតរូប Selfie នៅក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង។
សម្តេចតេជោ តែងតែមានព្រហ្មវិហារធម៍ និងក្តីអាណិតស្រឡាញ់ចំពោះកូនក្មួយកម្មករ កម្មការនី ដែលកំពុងបំរើការងារនៅតាមរោងចក្រនានាទូទាំងប្រទេស។

សូមជូនពរបងប្អូន កូនក្មួយ កម្មករ កម្មការនីទាំងអស់ជួបតែសេចក្តីសុខចម្រើន និងសំណាងល្អគ្រប់ៗគ្នា៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print