ភ្នំពេញ៖នៅថ្ងៃព្រហស្បិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នេះ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលា ដំបូង រាជធានី ភ្នំពេញនឹងបន្តសួរចម្លើយបន្ថែម ជនត្រូវចោទកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំ ក្នុង ពន្ធនាគារត្រពាំងផ្លុង នៃខេត្តត្បូង ឃ្មុំពាក់ព័ន្ធ អំពើ ក្បត់ ជាតិ ។
ថ្មី ៗនេះទាំងសាលាឧទ្ធរណ៍ និងតុលាការ កំពូលសម្រេច ទាត់ចោលបណ្តឹងរបស់ ក្រុមមេធាវីការពារក្ដី លោក កឹម សុខា ដែលប្តឹងប្រឆាំងនឹង ដីកាសម្រេចឃុំខ្លួន លោក កឹម សុខា ដោយស្ថាប័នតុលាការ អះអាងថាការសម្រេច ឃុំ ខ្លួន លោក កឹម សុខា ជារឿងត្រឹមត្រូវតាមផ្លូវច្បាប់ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ២០១៧ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរ និងជាអនុ ប្រធានសាលាដំបូង រាជធានី ភ្នំពេញសម្រេចចេញដីកា ឃុំខ្លួនលោក កឹម សុខា អតីតប្រធាន គណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារ បណ្តោះអាសន្នដោយចោទប្រកាន់ពី បទល្មើស «ក្បត់ ជាតិ » ដែល អាចប្រឈមមុខ នឹងការជាប់ ពន្ធនាគារ ពី ១៥ឆ្នាំទៅ ៣០ឆ្នាំ ។ សេចក្តីការណ៍របស់ អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ ពីបទ «សន្និដ្ឋិភាពជាមួយ បរទេស » តាម មាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ៕
ដោយ៖ ចេស្តា