ទីតាំងរណ្តៅរ៉ែមាសរបស់ជនជាតិវៀតណាមនៅស្រុកសម្បូណ៍ ខេត្តក្រចេះ ដំណើរការឡើងវិញហើយ

ចែករំលែក៖

ខេត្តក្រចេះ៖ រណ្តៅរ៉ែមាសជាច្រើន កន្លែងនៅចំណុចអូរត្រូន ភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកសម្បូណ៍ ខេត្តក្រចេះត្រូវ បានគេដឹងថា លួចធ្វើសកម្មភាពជីករុករករ៉ែមាសយ៉ាងអនាធិបតេយ្យឡើងវិញហើយបន្ទាប់ពីផ្អាកសកម្មភាពអស់មួយរយៈកាលខ្លី ដោយកងកម្លាំងសមត្ថកិច្ចដឹកនាំដោយលោក ជា សុភ័ក្រ ព្រះរាជអាជ្ញារង អមសាលាដំបូងក្រចេះចុះបង្ក្រាបទីតាំងជីករុករករ៉ែមាសរបស់ជនជាតិវៀតណាមមួយកន្លែងនិងរឹបអូសសម្ភារបានមួយចំនួនកាលពីពេលថ្មីៗកន្លងទៅ ។

ប្រភពព័ត៌មានប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា រណ្តៅរ៉ែមាសមួយចំនួននៅតំបន់ខាងលើនេះនៅតែបន្ត សកម្មភាពជីករុករករ៉ែមាសដដែល។ ប្រភពពីប្រជាពលរដ្ឋម្នាក់នៅតំបន់នោះសុំមិន បញ្ចេញឈ្មោះបានឲ្យដឹងដែរថា នៅក្នុងសកម្មភាពជីករុករករ៉ែមាសនៅចំណុចខាងលើមានការប្រើប្រាស់សារធាតុគីមីនិង មានគ្រាប់រំសេវសម្រាប់បំផ្ទុះដើម្បីបំបែកថ្មក្នុងរណ្តៅរ៉ែខុសច្បាប់នៅតំបន់នោះនិងមានបំពាក់គ្រឿងម៉ាស៊ីនទៀតផង ។

ប្រភពបន្តថា ក្រៅពីសកម្មភាពជីករុក រ៉ែមាសរបស់ក្រុមឈ្មួញនិងប្រជាពលរដ្ឋនៅតំបន់នោះក្រុមហ៊ុនដ៏ធំមួយរបស់ចិន ក៏បាននិងកំពុងដឹកសម្ភារគ្រឿងចក្រចូលទៅដើម្បីចាប់ផ្តើមដំណើរការសកម្មភាព របស់ខ្លួនវិញផងដែរ បន្ទាប់ពីក្រុមហ៊ុនមួយនេះបានផ្អាកសកម្មភាពអស់រយៈពេលជាច្រើនឆ្នាំ ក្នុងឧបទ្ទវហេតុស្លាប់កម្មករក្នុង រណ្តៅរ៉ែកាលពីពេលកន្លងទៅ ។

គួររំឭកថាមួយរយៈកាលកន្លងទៅថ្មីៗនេះសកម្មភាពជីករុករុករ៉ែមាសនៅតំបន់ អូរក្រូចហាក់មានសភាពស្ងប់ស្ងាត់មួយ រយៈពេលខ្លីបន្ទាប់ពីកម្លាំងសមត្ថកិច្ច ដឹកនាំដោយលោក ជា សុភ័ក្រ ព្រះរាជអាជ្ញា រងអមសាលាដំបូងក្រចេះចុះបង្ក្រាបទីតាំងជីករុករករ៉ែមាសរបស់ជនជាតិវៀតណាម មួយកន្លែងនិងរឹបអូសសម្ភារបានមួយចំនួនហើយបច្ចុប្បន្នត្រូវបានចាប់ផ្តើមដំណើរការឡើងវិញយ៉ាងរលូនដោយមានការសម្របសម្រួលបើកផ្លូវពីសំណាក់មន្ត្រីពាក់ព័ន្ធ។

មិនអាចទំនាក់ទនង សុំការបញ្ជាក់ពី លោក សុខ គីរីរ័ត្ន ប្រធានមន្ទីររ៉ែនិងថាមពលខេត្តក្រចេះបានទេដោយសារទូរស័ព្ទរបស់លោកហៅចូលជាច្រើនដងតែជាប់រវល់ រហូត៕ ហេង នរិន្ទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print