ចូលកោសជប់សុំរួមភេទមិនបាច់ពាក់ស្រោម នាងមិនព្រមទាញខោស្លៀកចេញទៅផ្ទះនាងទារថ្លៃមើលប្រដាប់ភេទ៥ម៉ឺនរៀល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានចូលទៅហាងកោសជប់ម៉ាស្សា២៤ម៉ោង ហើយត្រូវស្រី្ត ម៉ាស្សាម្នាក់ប្រាប់ថា មិនបាច់ម៉ាស្សាទេ ដោយនាងបបួលរួមភេទជាថ្នូរទឹកប្រាក់៥ម៉ឺនរៀលវិញ ។ ពេលនោះបុរសនេះក៏យល់ព្រមតែស្នើសុំមិនបាច់ពាក់ស្រាម អនាម័យតែនាងមិនព្រមទើបបណ្ដាលឲ្យបុរសនេះខឹងទាញខោស្លៀកវិញរួចដើរ ចេញក្រៅធ្វើព្រងើយ ។ ប៉ុន្តែអ្វីគួរឲ្យហួសចិត្តនោះគ្រាន់តែឈានជើងចេញពីផ្ទះ​ម៉ាស្សា​សឹងមិនទាន់ត្រូវក្រុមជើងកាងនិងម្ចាស់ផ្ទះបិទទ្វារមិនឲ្យចេញរួចផ្អើលដល់សមត្ថកិច្ចនាំទៅប៉ុស្តិ៍នគរបាលទាំងថ្ងៃចែស ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ ១១​រោច ខែ មិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវ​នឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅផ្ទះ​ម៉ាស្សា​២៤ម៉ោង មួយកន្លែងតាមបណ្តោយ​ផ្លូវលេខ២៧១ ភូមិព្រែកតាគង់ សង្កាត់​ចាក់​អង្រែលើ ខណ្ឌមានជ័យ ។

បុរសរូបនេះមិនត្រូវបានប្រាប់ឈ្មោះ និងអាសយដ្ឋានឲ្យគេស្គាល់ទេគ្រាន់តែ ដឹងថា គាត់ មានអាយុជាង៣០ឆ្នាំ និង ជិះម៉ូតូ១គ្រឿងចូលទៅម៉ាស្សាក្នុងផ្ទះខាងលើ ។

បុរសខាងលើបាននិយាយថា ខណៈ ដែលគាត់ចូលទៅក្នុងបន្ទប់បំណងម៉ាស្សាខ្លួនប្រាណឲ្យធូរស្បើយនោះ ក៏ត្រូវស្រី្ត ម៉ាស្សាជាជនជាតិវៀតណាមម្នាក់អាយុ ជាង២០ឆ្នាំ ប្រាប់ថា មិនបាច់ម៉ាស្សាទេ យកល្អវ៉ៃសិចតែម្តងទៅខ្លួនគេយកថ្លៃតែ៥ម៉ឺនរៀលប៉ុណ្ណោះ ។ ពេលឮដូច្នេះខ្លួន គាត់ក៏យល់ព្រមរួចក៏ដោះសម្លៀកបំពាក់ចេញទាំង២នាក់ស្រី្តម៉ាស្សានេះក្នុងគោលបំណងរួមភេទទាំងអស់គ្នា ។ នៅពេលនោះខ្លួនគាត់បម្រុងឡើងប្រតិបត្តិការទៅហើយតែត្រូវស្រី្តម៉ាស្សាហុចស្រោមអនា ម័យឲ្យគាត់ពាក់តែគាត់មិនព្រមព្រោះចង់​ប្រើលាត ។

បុរសនេះបន្តថា ដោយសារនាងនេះ បង្ខំឲ្យគាត់ប្រើស្រោមអនាម័យមិនសម បំណងដែលគាត់ចង់បាន ទើបគាត់ខឹងស្ទុះទៅយកខោមកស្លៀកវិញនិងមានបំណងទាញម៉ូតូជិះត្រឡប់ទៅផ្ទះវិញ តែត្រូវម្ចាស់ផ្ទះនិងជើងកាងខ្ទាស់ទ្វារមិនឲ្យចេញរួច ហើយក៏បង្កទំនាស់ គ្នាឡើងតែម្តងទៅ ។

ចំណែកនាងម៉ាស្សាវិញបាននិយាយថាបានជាក្រុមនាងៗបង្ខាំងបុរសនេះមិនឲ្យចេញរួចដោយសារបុរសនេះមិនឲ្យ លុយ៥ម៉ឺនរៀលទៅឲ្យនាងថ្វីបើមិនបាន រួមភេទជាមួយគ្នាក៏ដោយ ។ លុយ៥ម៉ឺន រៀលនេះជាថ្លៃមើលប្រដាប់ភេទដែល នាងបានស្រាតឲ្យមើលនិងស្ទាបនៅក្នុង បន្ទប់ ។

បន្ទាប់មកក៏មានការប្រតាយប្រតប់គ្នាផ្អើលដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចាក់ អង្រែលើចុះមកដល់កន្លែងកើតហេតុខាងលើក៏នាំបុរសខាងលើនិងនារីម៉ាស្សាទៅសាកសួរបន្តនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើបន្តទៀត ដើម្បីឲ្យដឹងមូលហេតុពិត ប្រាកដងាយស្រួលចាត់ការតាមច្បាប់ ៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print