ជ័យ សុវ៉ាត​លេច​មុ​ខចេ​ញប​ទ​ចម្រៀ​ងថ្មី​នៅ​ផលិ​ត​កម្ម​សា​ន់ដេជាមួយបទពិរោះរណ្តំចិត្ត

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពី​បា​ត់មុ​ខ​មួយ​រ​យៈស្រា​ប់តែ​តារា​ច​ម្រៀង​ ជ័យ សុវ៉ាត ធ្វើឲ្យ​អ្នក​គាំ​ទ្រភ្ញា​ក់ផ្អើ​លខ្លាំង​នឹង​បទ​ច​ម្រៀងថ្មី​នៅ​ផលិ​តក​ម្ម​សាន់​ដេ។ នេះគឺ​ជា លើកដំ​បូ​ងនិ​ងជា​បទ​ទីមួ​យរបស់​តា​រាច​ម្រៀង​វ័យ​ក្មេង​រូប​នេះ​ដែលចេ​ញនៅផ​លិត​កម្មសាន់ដេ។
​បទចម្រៀងថ្មីរបស់លោកត្រូវបានអ្នកគាំទ្រជាច្រើនចែកផ្សាយលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ បទ​ចម្រៀ​ងថ្មី​ពិរោះ​រណ្តំ​ចិ​ត្តអ្ន​កគាំ​ទ្រ គឺប​ទ​”ក្រចេះស្នេ​ហ៍ប​ង” រប​ស់ជ័​យ សុវ៉ាត រៀប​រាប់​អំពី​សម្រស់​នារី​ខេត្ត​ក្រចេះត្រូវបានគណនីយហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មសាន់ដេ​បានចេ​ញកាលពីរាត្រីថ្ងៃទី១៥ធ្នូនេះ។ បទ​ចម្រៀ​ងនេះ​ធ្វើ​ឲ្យគេ​ភ្ញា​ក់ផ្អើ​ល​នឹង​វ​ត្តមានតារា​ចំណូល​​ថ្មី​​រ​ប​ស់​​​ផ​​លិត​​​ក​​ម្ម​សា​​ន់​ដេ ​ហើ​​យក៏​ទ​ទួល​បា​នកា​រ​សសើ​រខ្លាំ​ង​ពីអ្ន​ក​គាំទ្រ​ផ​ង​ដែរ។ វត្តមា​ន​អតីត​ម្ចាស់​ជ័យ​លា​ភី ផ្កាយរះ​ក្នុ​ងសួ​នរូបនេះ​លើទ្រ​នំថ្មី​ក៏ក្រោ​យពេ​លដែ​លកា​រចា​ក​ចេញ​របស់តារា​ចម្រៀ​ង ខេមរៈ សិ​រីម​ន្ត​ពីផ​លិត​ក​ម្មនេះ​មិ​នបា​ន​ប៉ុន្មា​ន​ខែ​ផង​​ និងក្រោយ​ពី​ផលិតកម្ម​នេះ​សម្រុក​ផលិត​បទ​ចម្រៀង​ឲ្យ​តារា​លំដាប់​ជួរមុខក្នុង​ផលិតកម្ម​ខ្លួន​ច្រៀង​ជាបន្ត​បន្ទាប់​ដែរ។
​នៅ​មិនទា​ន់​ស្វែងរក​ការ​បញ្ជាក់​បន្ថែ​ម​ពីតា​រាច​ម្រៀ​ង​ប្រុស លោក​ ជ័​យ សុវ៉ា​តបា​ននៅ​ឡើ​យ​ទេ។​ ប៉ុន្តែ​កា​រប​ង្ហាញ​វ​ត្តមា​នក្នុងផ​លិត​កម្ម​ថ្មីនេះ​គឺក្រោ​យពេ​ល​តារា​ចម្រៀ​ងរូ​បនេះ​បញ្ច​ប់​ការ​ច្រៀង​ក្នុង​ផ​លិត​កម្មមេ​ហ្គា ​អស់​រយៈ​ពេល​ជា​យូ និងប​ញ្ចេញ​បទ​ Ori​ginal Song មួយ​ចំនួ​ន​កាល​ពីពេ​ល​កន្ល​ង​ទៅ។ គេនៅ​ទាន់​ប្រាក​ដនៅ​ឡើយ​ទេថា​តើសន្ទុះ​នៃការគាំទ្រ​តា​រាច​ម្រៀង​វ័​យក្មេ​ង​រូប​នេះនឹ​ងហ​ក់ឡើ​ងខ្លាំ​ងក​ម្រិត​ណា​ នោះដែ​រ ប៉ុន្តែ តាម​រយៈ​ទឹកដម​សំនៀង​ពិរោះ​ថ្នម​រណ្តំចិត្ត​របស់​តារា​ចម្រៀង​រូបនេះ​ក៏មិន​ពិបាក​នឹងប្រជែង​បើក​ទីផ្សារប៉ុន្មាន​នោះ​ទេខណៈដែលនៅផលិតកម្មនេះក៏ប្រមូលផ្តុំដោយតារាចម្រៀងល្បីឈ្មោះជាច្រើនផងដែរ៕

...

ដោយ ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print