ក្មេងទំនើង២នាក់ ជិះម៉ូតូដេញកាប់គូសត្រូវ របួសធ្ងន់នៅស្រុកស្អាង នគរបាលព្រហ្មទណ្ឌកំរិតស្រាល បញ្ជូនមកតុលាការ

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងការិយាលយ័ព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តកណ្តាល បានបញ្ជូនក្មេងទំនើងពីនាក់ ជិះម៉ូតូដេញកាប់គូសត្រូវ របួសធ្ងន់នៅស្រុកស្អាង មកតុលាការដើម្បីបន្តរនីតិវិធីតាមច្បាប់។

បច្ចុប្បន្នក្មេងទំនើងពីនាក់ កំពុងស្ថិតក្រោមការសាកសួររបស់លោកស្រី ស៑ូ សុជាតា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល ។

សូមបញ្ជាក់ថា:  អំពើរហិង្សារមួយបានកើតឡើង  បង្ករដោយយុវជនទំនើងពីនាក់ ខណះដែលជួបគូសត្រូវជិះម៉ូតូ បាន​យកកាំបិតប័ុងតោ ជិះមូតូតាមពីក្រោយដេញកាប់ អោយរបួសធ្ងន់។

ហេតុការណ៍នេះកាលពីថ្ងៃសៅរ៍ ១៣រោចខែ មិគសិរ ឆ្នាំរកាទព្ធសក័ ព.ស២៥៦១ត្រូវនឹងថ្ងៃទី១៦  ខែធ្នូ ឆ្នាំ២០១៧
វេលាម៉ោង១៧និង១០នាទី នៅចំនុចភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

លោកវេសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានប្រាប់អោយដឹងថា: ជនរងគ្រោះឈ្មោះ ហាក់ វិជ្ជា ភេទ ប្រុស អាយុ ១៥ឆ្នាំជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិ ព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។
ជនសង្សយ័ចំនួន០២នាក់។ទី០១•ឈ្មោះ ដេន មាសសុភា  ភេទ ប្រុស អាយុ ១៧ឆ្នាំជន់ជាតិខ្មែរ មុខរបរ៖កសិករ
មានទីលំនៅភូមិព្រែករុន ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាលជាជនដៃដល់  ទី០២ឈ្មោះ ខុម កុសល់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ៖សិស្សមានទីលំនៅភូមិព្រែកស្នងឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។វត្ថុតាងចាប់យក៖គ្មាន។

លោកអធិការបញ្ជាក់ថា: កន្លងមកជនសង្សយ័និងជនរងគ្រោះ ធ្លាប់ឈ្លោះគុំគួនគ្នា ។លុះដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ជនសង្សយ័ឈ្មោះ ដេន មាសសុភា និងឈ្មោះ ខុម កុសល់ បានជិះម៉ូតូឌុបគ្នាដោយមានឈ្មោះ ដេនមាសសុភា  កាន់កាំបិតបុង័តោ ដេញតាមម៉ូតូជនរងគ្រោះពេលតាមទាន់ឈ្មោះ ដេន មាសសុភា បានយកកាំបិតកាប់ទៅលើជនរងគ្រោះត្រូវចំខ្នង បណ្ដាលអោយរងរបួស ។ភ្លាមនោះជនសង្សយ័ទាំង០២នាក់បានជិះម៉ូតូតាមផ្លូវមាត់ទន្លេរួចក៍បោះកាំបិតចោលទៅក្នុងទឹកទន្លេរួចគេចខ្លួនតែម្ដង។
បន្ទាប់មកសមត្ថកិច្ចប៉ុស្តិព្រែកគយទទួលពត៌មានក៍បានហៅជនសង្ស័យទាំង០២នាក់មកសាកសួរ បានសារភាពថាពិតជាបានកាប់ទៅលើជនរងគ្រោះប្រាកដមែន។

នៅថ្ងៃទី១៦ ធ្នូ ២០១៧ វេលាម៉ោង១៧និង៥០នាទី លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាលបានអនុញ្ញាតិអោយឃាត់ខ្លួនឈ្មោះ ដេន មាសសុភា និងឈ្មោះ ខុម កុសល់ ដើម្បីចាត់ការតាមនីតិវិធី ៕(ដោយ:ឆ ដា)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print