កំពុងជិះម៉ូតូតាមផ្លូវ កើតរោគខ្យល់គដួលសន្លប់លែងដឹងខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ មានករណីខ្យល់គកើតទៅលើបុរសម្នាក់បណ្តាលឲ្យដួលសន្លប់ស្តូកស្តឹង ខណៈ កំពុងធ្វើដំណើរដោយម៉ូតូមួយគ្រឿង នៅតាមបណ្តោយផ្លូវ៥៩៨ កែងលេខ១៩៦៦​ សង្កាត់​បឹងកក់២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ ២០១៧ ។

ជនរងគ្រោះជិះម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាក់លេខ១AL-2034 ។ ធ្វើដំណើរ ក្នុងទិសដៅពីត្បូងទៅជើងនៅតាមបណ្តោយផ្លូវ៥៩៨ ។ លុះមកដល់ចំណុចផ្លូវកែងលេខ ១៩៦៦ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ស្រាប់តែកើតរោគខ្យល់គដួលសន្លប់ ស្តូកស្តឹងមិនខ្លួនតែម្តង ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋអ្នកដំណើរដូចគ្នា បានចុះមកស្ទាបជីពចរពិនិត្យឃើញថា លែងដំណើរការ ៕ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print