កាលពីថ្ងៃទី១៧ ខែធ្នូ ក្រសួងការពារជាតិអាហ្សង់ទីនបានសម្រេចដកហូតដំណែងមេបញ្ជាការកងទ័ពជើងទឹក លោក Srur ក្រោយហេតុការបាត់នាវាមុជទឹក ARA San Juan កាលពីខែវិច្ឆិកាកន្លងមក។
ប្រភពព័ត៌មានពីក្រសួងការពារជាតិ និងប្រធានាធិបតីអាហ្សងទីន Mauricio Marci បានបញ្ជាក់ថា៖ នឹងអនុញ្ញាត្តិឲ្យមន្ត្រីបញ្ជាការកម្លាំងទាហានជើងទឹកទាំងអស់សម្រាក់ពីការងា។ មកទល់ពេលនេះមន្ត្រីទាហានជើងទឹកពីររូប ត្រូវបានដកហូតដំណែងក្រោយហេតុការបាត់នាវាមុជទឹកដែលមាននាវឹកដល់ទៅ៤៤នាក់នៅខាងក្នុង ដោយមានស្ត្រីម្នាក់ផងដែរ ។
មន្ត្រីនាំពាក្យរដ្ឋាភិបាល អាហ្សង់ទីនមួយរូប កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បាននិយាយថា ក្នុងពេលមួយខែ បន្ទាប់ពីការបាត់នាវាមុជទឹក ដែលមានផ្ទុននាយនាវិក ចំនួន៤៤នាក់ នៅក្នុងអាត្លង់ទិកខាងត្បូង អាហ្សង់ទីន បានដកតំណែងមេទ័ពជើងទឹកម្នាក់។
ពាក្យរបស់រដ្ឋាភិបាលអាហ្សង់ទីន បាននិយាយឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតី Mauricio Macri បានធ្វើការសម្រេចចិត្ត ដកហូតតំណែង របស់នាយឧត្តមនាវី Marcelo Eduardo Hipólito Srur ។
គួរបញ្ជាក់ថា ក្នុងហេតុការណ៍បាត់នាវាមុជទឹកនេះ ក្តីសង្ឃឹមនៃការ ជួយសង្គ្រោះអ្នកនៅរស់ ត្រូវបានបោះបង់ចោល កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ដោយទ័ពជើងទឹកអាហ្សង់ទីន បាននិយាយថា ពួកគេស្វែងរកទ្វេដង លើសចំនួនពេលដែលអុកស៊ីសែន ក្នុងនាវាអាចផ្គត់ផ្គង់បាន ប៉ុន្តែការស្វែងរកនាវាមុជទឹកនោះជាអន្តរជាតិ នៅតែកំពុងប្រព្រឹត្តទៅដដែល៕
ដោយ៖ មែវ សាធី