ខេត្តកណ្ដាល ៖ បុរសជាថៅកែលក់កាហ្វេម្នាក់ ត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្អាងធ្វើការចាប់ខ្លួន ឆ្លៀតឱកាសដែលប្រពន្ធរបស់ខ្លួនទៅសម្រាលកូននៅមន្ទីរពេទ្យ ក៏លួចចូលក្នុងបន្ទប់ដេករបស់នារីជាបុគ្គលិកលក់កាហ្វេ (បុគ្គលិករបស់ជនសង្ស័យ) រូចធ្វើសកម្មភាពចាប់រំលោភទៅលើនារីរងគ្រោះ ។
ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីយប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងព្រែករុនឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ីវ វណ្ណា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម្ចាស់ហាងលក់កាហ្វេ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល រីឯនារីរងគ្រោះឈ្មោះ ស.ស.ណ អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកលក់កាហ្វេ ស្នាក់នៅក្នុងភូមិ/ឃុំកើតហតុ ។
ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់នារីរងគ្រោះបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ខណៈប្រពន្ធរបស់ ជនរងគ្រោះមិននៅផ្ទះដោយជាប់ទៅសម្រាលកូននៅមន្ទីរពេទ្យ ជនសង្ស័យនិងរូបគេ(នារីរងគ្រោះ)បានលក់កាហ្វេជាមួយគ្នាជាធម្មតា លុះមកដល់វេលាម៉ោង៨ល្ងាច ថ្ងៃខែដដែល ខ្លួន(នារីរងគ្រោះ)និងជនសង្ស័យបានបិតហាង រួចចូលដេកក្នុងបន្ទប់រៀងៗខ្លួន ខណៈដេកបានមួយសន្ទុះស្រាប់តែជនសង្ស័យបានលួចចូលក្នុងបន្ទប់ដេករបស់ខ្លួន រូចបាននិយាយលួងលោមស្ទាបអង្អែលខ្លួនប្រាណរបស់នារីរងគ្រោះដើម្បីរួមភេទ ប៉ុន្តែនារីរងគ្រោះមិនព្រម ភ្លាមនោះជនសង្ស័យក៏បានដើរទៅក្នុងបន្ទប់របស់ខ្លួនវិញ ។
លុះមកដល់វេលាម៉ោង២រំលងអធ្រាត ឈានចូលទីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះ អ៊ីវ វណ្ណា បានចូលមកក្នុងបន្ទប់ជនរងគ្រោះម្ដងទៀតនិងលួងលោមដោយបានដោះសម្លៀកបំពាក់ចេញពីខ្លួនរបស់ជនរងគ្រោះ រួចបានស្ទាបអង្អែលប្រដាប់ភេទ ដោយជនរងគ្រោះពុំហ៊ានរើបំរាស់ឡើយព្រោះខ្លាចថៅកែរបស់ខ្លួន ។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានចេញពីបន្ទប់របស់នារីរងគ្រោះរួចចូលក្នុងបន្ទប់របស់ខ្លួនវិញ ។ លុះព្រឹកឡើងខែឆ្នាំដដែល នារីរងគ្រោះបានទូរសព្ទ័មកម្តាយបង្កើតរបស់ខ្លួនរៀបរាប់អំពីរឿងហេតុខាងលើ ភ្លាមនោះស្រ្ដីជាម្ដាយជនរងគ្រោះបានដាក់ពាក្យបណ្ដឹងមកប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកគយដើម្បីចាត់ការតាមច្បាប់ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងខាងភាគីរបស់ជនរងគ្រោះរួច ភ្លាមនោះសមត្ថកិច្ចក៏បានចុះមកធ្វើការឃាត់ខ្លួនជនសង្ស័យយកទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដើម្បីធ្វើការសារសួរ ។ ក្រោយពីធ្វើការសាកសួររួច ជនសង្ស័យបានសារភាព ខ្លួនពិតជាបានធ្វើសកម្មភាពស្ទាបអង្អែលប្រដាប់ភេទ ជញ្ជក់ដោះរបស់នារីរងគ្រោះពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកគយធ្វើការនាំខ្លួនបញ្ជុនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ