ខឹងម្ដាយស្ថីបន្ទោសបន្តិចបន្តួចចិត្តខ្លាំចង.កសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល ៖ យុវជនចិត្តខ្លាំម្នាក់ខឹងម្ដាយស្ដីបន្ទោសបន្តិចបន្ទួច សម្រេចចិត្តចងក.ធ្វើអត្តឃាតសម្លាប់ខ្លួននៅលើដើមឈើខាងក្រោយផ្ទះ ។ កណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រៃសុពណ៍ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆុន អឿន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិព្រៃសុពណ៍ ឃុំជ្រៃលាស់ស្រុកពញាឮ ខេត្តកណ្ដាល ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះបានទៅផឹកស្រា រហូតដល់យប់ទើបត្រឡប់មកពផ្ទះវិញ ខណៈមកដល់ផ្ទះជនរងគ្រោះបានឲ្យប្អូនប្រុសរបស់ខ្លួនឈ្មោះ ឆុន ផាន់ណា បើកទ្វារ ភ្លាមនោះម្តាយបានស្តីបន្ទោសឲ្យជនរងគ្រោះថា ហ្អែងមកពីដើរលេងអោយប្អូនមកពីធ្វើការបើកទ្វារអោយ ហើយជនរងគ្រោះបានតបទៅម្តាយវិញថា៖ ម៉ែឯងចង់អោយខ្ញុំបាត់ខ្លួន គឺបាត់ឥឡូវហើយ បន្ទាប់មកជនរងគ្រោះក៏ចូលផ្លាស់ខោអាវ រួចស្លៀកកន្សែងដើរចេញទៅខាងក្រោយផ្ទះបាត់ ចំណែកបងប្អូនក៍នាំគ្នាដើររក ប៉ុន្តែរកមិនឃើញទេ ។

លុះព្រឹកឡើងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៦ព្រឹក បងប្អូងក៏ដើររកម្ដងទៀត បានប្រទះឃើញជនរងគ្រោះស្លាប់ដោយចងកនិងកន្សែងជាប់នឹងដើមតាពូងខាងក្រោយផ្ទះចំងាយ៤០ម៉ែត្រ បន្ទាប់មកបានរាយការណ៍
មកសមត្ថកិច្ច ដើម្បីធ្វើការពិនិត្យ ។

ក្រោយពីធ្វើការពិនិត្យទៅលើសាកសពសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន រួចក៏ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print