បង្រ្កាបមុខសញ្ញាចែកចាយ និងប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន ៥នាក់ រួមទាំងវត្ថុតាង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងមន្រ្តីជំនាញប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកក្រគរសហការគ្នា ដឹកនាំដោយលោក វរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ចុះបង្រ្កាបមុខសញ្ញាចែកចាយ.រក្សាទុក និងប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៥នាក់ រួមទាំងវត្ថុតាង និងសម្ភារ។

ប្រតិបត្តិការខាងលើធ្វើនាព្រឹកថ្ងៃច័ន្ទ ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុច ២ផ្សេងគ្នា ស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត និងភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យស្រីប្រុសចំនួន ០៥នាក់ រួមទាំងវត្ថុតាង និងសម្ភារ ទី១ ឈ្មោះ ល័ក្ខ ស្រីភក្តី ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ(ម្ចាស់ផ្ទះ,ចែកចាយ)ទី២ ឈ្មោះ ល័ក្ខ សុីថុន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ(ប្រើប្រាស)ទី៣ ឈ្មោះ សូត្រ សុភី ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ(ប្រើប្រាស) ទី៤ ឈ្មោះ និល ពុទ្ធា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ(ប្រើប្រាស) អ្នកទាំង ០៤នាក់ រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ និងទី៥ ឈ្មោះ យិន ពេជ្រ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់(ម្ចាស់ផ្ទះជួញដូរ)។

លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបន្តថា ក្នុងកិច្ចប្រតិបត្តិឃាត់ខ្លួនជនស្រីប្រុសការខាងលើនោះដែរ កម្លាំងបានធ្វើការដកហូតនូវវត្ថុតាង និងសម្ភាររួមមាន ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៥កញ្ចប់តូច ស្មើរនឹងចំនួន ៦,៧៩ក្រាម ដាវសាមូរ៉ៃចំនួន ០២ដើម ឧបករណ៍សម្រាប់ជក់មួយកំប្លេ លុយចំនួន ៦.៥០០រៀល ទូរស័ព្ទដៃចំនួន ១គ្រឿង។

លោក វរសេនីយ៍ត្រី អធិការនគរបាលបន្តទៀតថា ចំពោះជនសង្ស័យទាំងចំនួន ៥នាក់ រួមទាំងវត្ថុតាង និងសម្ភារ បាននាំយកមកបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ហើយបានបញ្ជូនទៅការិយាល័យជំនាញគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ហើយ នាព្រឹកថ្ងៃអង្គារ ២កើ ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នេះ៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print