នគរបាលបញ្ជួនជនសង្ស័យ៨នាក់ទៅតុលាការក្នុងសំណុំរឿង៤ករណីផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី៨នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខកសាងសុំនុំរឿងបញ្ជូនទៅកាន់សាលាសំបូងរាជធានីភ្នំពេញលើសុំនុំរឿង៤ករណីផ្សេងគ្នាកាលពីព្រឹកថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ ១៩ ខែ ធ្នូ ឆ្នាំ ២០១៧។

សមត្ថកិច្ចជុំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខបានឲ្យដឹងថាកាបញ្ជួនជនសង្ស័យទាំង៨នាក់ខាងលើទៅតុលាកានាព្រឹកនេះបន្ទាប់ពីឃាត់ខ្លួននាពេលកន្លងមកនិងសាកសួបញ្ចប់និតិវិរួចរាល់។ទាំង៤ករណីនេះ១/មានរក្សាទុកនូវសារធាតុញៀន២/ប្រើប្រាស់គ្រឿងញៀនខុសច្បាប់៣/រំលោភលើទំនុកចិត្តនិង៤/បើកល្បែង
ស៊ីសងខុសច្បាប់(កត់កន្ទុយលេខ)។

ជាមួយគ្នានេះសមត្ថកិច្ចសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទូទៅមេត្តាចូលរួច កិច្ចសហការល្អ ជាសមត្ថកិច្ចនិងអាជ្ញាធរដើម្បីកាត់បន្ថយបទល្មើសដែលកើតមានឡើងនៅតាមមូលដ្ឋាន(ភូមិសង្កាត់សុវត្តិភាព)ជាពិសេសពាក់ព័ន្ធទីតាំងសកម្មភាពក្មេងទំនើង ជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់តែម្តង៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print