យុវជនម្នាក់ ត្រូវខ្មាន់កាំភ្លើងបើកឡានដេញតាមបាញ់សម្លាប់នៅលើស្ពានអាកាសស្ទឹងមានជ័យមិនញញើតដៃ

ចែករំលែក៖

ភ្នំពេញ ៖ មានករណីបាញ់សម្លាប់មនុស្សទៀតហើយ ដោយធ្វើឲ្យយុវជនម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុខណះដែលជិះម៉ូតូចេញពីរាំកំសាន្ដក្នុងក្លឹបប្លូឡាញផ្លូវ២៧១ហើយត្រូវខ្មាន់កាំភ្លើងដេញតាមបាញ់ប្រហារកាល​ពីវេលាម៉ោង០៣និង២០នាទីទាបភ្លឺ នៅថ្ងៃអង្គារ ២កើត ខែបុស្ស នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី១៩ ខែធ្នូឆ្នាំ២០១៧ នៅលើស្ពានអាកាស់ស្ទឹងមានជ័យ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំកាមន រាជធានីភ្នំពេញ។

យោងតាមសម្ដីអ្នកដែលឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាក ឌូក ពណ៍ខ្មៅលាយស ពាក់ស្លាកលេខ ភ្នំពេញ1GP-9640 ជិះតាមបណ្ដោយផ្លូវលេខ២៧១ទិសដៅពីត្បូងទៅជើង ហើយក៏មានរថយន្ដមួយគ្រឿងម៉ាក រ៉េហ្វ ពណ៍ស មិនចាំស្លាកលេខ ជិះមកពីក្រោយនិងសុីផ្លេអោយជនរងគ្រោះជាស តែជនរងគ្រោះមិនជាស ហើយពេលវ៉ាបានបន្តិចក៏បើកកញ្ចាក់បាញ់មួយគ្រាប់ទៅលើជនរងគ្រោះចំក ស្លាប់ភ្លាមៗតែម្ដង។

តាមសម្តីមិត្តភ័ក្រជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរូបគេនិងជនរងគ្រោះបាននាំគ្នាចូលផឹកសុីរាំ​កំសាន្ដនៅក្នុងក្លឹបប្លូឡាញ ខណះកំពុងផឹកសុីសប្បាយស្រាប់តែទាស់សម្តីគ្នាជាមួយភាគីម្ខាងទៀតតែមិនបង្កហឹង្សានោះទេ។

សាក្សីដដែលបានបន្តថា បន្ទាប់មកជនរងគ្រោះក៏ចេញមកផ្ទះដោយជិះម៉ូតូម្នាក់ឯង។ភ្លាមនោះស្រាប់តែមានប្រជាពលរដ្ឋរដ្ឋបានមកប្រាប់រូបគាត់ថាមានគេដេញបាញ់មិត្តភ័ក្ររបស់គាត់ លឺដូចនោះរូបគាត់ក៏ជិះម៉ូតូតាមមកពីក្រោយរហូតមកដល់លើស្ពានអាកាស់ស្ទឹងមានជ័យស្រាប់តែឃើញមិត្តភ័ក្រគាត់ត្រូវបានគេបាញ់ស្លាប់បាត់ទៅហើយទើបបង្កកាភ្ញាក់ផ្អើលដល់សមត្ថកិច្ចតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុពិនិត្យជាក់ស្តែងហើយបានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសាខ្មាន់កាំភ្លើងបាញ់ប្រហាពិតប្រាកដមែន។រួចក៏ប្រគល់សពទៅអោយក្រុមគ្រួសារមកទទួលធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕  ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print