កាំកុងត្រូលដកហូត ផលិតផលប្រហិតខូចគុណភាព ដែលក្រុមហ៊ុនCP នាំយកលក់ឲ្យអាជីវករផ្សាកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោក លៀង សុភា ប្រធានសាខាកាំកុងត្រូល ខេត្តកំពង់ធំ ចុះត្រួតពិនិត្យ ផលិតផល ដែលហួសកាលបរិច្ឆេតកំណត់ ផលិតខូចគុណភាព រួមទាំងពិនិត្យលើបន្លែផ្លែឈើ និងគ្រឿងឧបភោគបរិភោគ មួយចំនួនដើម្បីទប់ស្កាត់ការប្រើប្រាស់សារធាតុគេមី ដែលត្រូវបានហាមឃាត់ នៅព្រឹកថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ ២០១៧។ ក្នុងនោះកាំកុងត្រូលដកហូត ផលិតផលប្រហិតខូចគុណភាព ដែលក្រុមហ៊ុនCP នាំយកលក់ឲ្យអាជីវករផ្សាកំពង់ធំ។
គ្រឿងឧបភោគ បរិភោគ ដែលត្រូវដកហូតរួមមានប្រហិត ហតដក ដែលជាផលិតផលរបស់ក្រុមហ៊ុន ស៊ីភី CP និងក្រុមហ៊ុន ភើហ្វិកប្រូដាក់ស៍ ខេមបូឌា ដែលហួសសុពលភាព មកលក់បន្តឲ្យក្រុមអជីវករលក់នៅទីផ្សារកំពង់ធំ និងផលិតផលឯទៀត ជាប្រភេទភេសជ្ជៈ។
លទ្ធផលនៃការចុះត្រួតពិនិត្យ ទំនិញខូចគុណភាព សមត្ថកិច្ចជំនាញបានរឹបអូសបាន នូវផលិតផលខូចគុណភាពមាន ប្រហិតសាច់មាន់AMF ១២កញ្ចប់ គ.ក ហតដលម្ទេសម៉ាកPP 5ក.គ ទឹកប៉េងប៉ោះម៉ាក KK ១៣ដប ក្នុងនោះសមត្ថកិច្ចជំនាញកាំកុងត្រូល បានបិទក្រដាស់ផ្សព្វផ្សាយដល់ក្រុមអជីវករ ពីរបៀបរៀបដាក់លក់ ដែលចៀសផុតពីគ្រោះថ្នាក់ និងរបៀបមើល ផលិតផលដែលអាចនិងខូចគុណភាព ដូចជាកំប៉ុងកំប៉ិត សារធាតុគេមី ដាក់លាយឡំនិងគ្រឿងឧបភោគបរិភោគ ដែលអាចនិងធំក្លិន ឬប្រឡាក់ធ្វើឲ្យអន្តរាយដល់សុខភាព៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print