ភ្នំពេញ ៖ អាកាសធាតុចុះត្រជាក់ខ្លាំងយ៉ាងគំហុក ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ដោយឡែកនៅតំបន់ជួរភ្នំដងរែកនឹងចុះរហូតដល់១៣អង្សាសេ។
នេះបើយោងតាមមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីជូនដំណឹងបន្ថែមអំពីអាកាសធាតុចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ។
ក្រសួងធនធានទឹកបញ្ជាក់ថា សម្រាប់ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន ថយចុះរហូតដល់១៥អង្សាសេ ។ ដោយឡែកខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប បន្ទាយមានជ័យ និងខេត្តកោះកុង ចុះរង្វង់១៧អង្សាសេ ដល់១៨អង្សាសេ។
មន្ត្រីក្រសួងធនធានទឹក និងឧតុនិយបញ្ជាក់ទៀតថា សម្រាប់ រាជធានីភ្នំពេញ និងខេត្តផ្សេងទៀត នឹងថយចុះមកនៅក្នុងរង្វង់១៩-២០អង្សាសេ លើកលែងតែខេត្ដកែប កំពត និងខេត្តព្រះសីហនុប៉ុណ្ណោះ មិនសូវចុះត្រជាក់ខ្លាំង៕ ជាយក្រុង
...