ក្រសួងធនធានទឹក​ ៖​ លើកលែងខេត្ត៣ជាប់សមុទ្រមិនសូវត្រជាក់​ និងរាជធានីខេត្តផ្សេងទៀតចុះត្រជាក់​ និងត្រជាក់យ៉ាងខ្លាំង

ចែករំលែក៖

ភ្នំពេញ​ ៖​ អាកាសធាតុ​ចុះត្រជាក់ខ្លាំងយ៉ាងគំហុក ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ដោយឡែកនៅតំបន់ជួរភ្នំដងរែកនឹងចុះរហូតដល់១៣អង្សាសេ។

នេះបើយោងតាមមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីជូនដំណឹងបន្ថែមអំពីអាកាសធាតុចុះថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ​២០១៧​ ។

ក្រសួងធនធានទឹកបញ្ជាក់ថា​ សម្រាប់ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន ថយចុះរហូតដល់១៥អង្សាសេ​ ។ ដោយឡែកខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប បន្ទាយមានជ័យ និងខេត្តកោះកុង​ ចុះរង្វង់១៧អង្សាសេ ដល់១៨អង្សាសេ។

មន្ត្រីក្រសួងធនធានទឹក និងឧតុនិយបញ្ជាក់ទៀតថា​ សម្រាប់​ រាជធានីភ្នំពេញ និងខេត្តផ្សេងទៀត នឹងថយចុះមកនៅក្នុងរង្វង់១៩-២០អង្សាសេ លើកលែងតែខេត្ដកែប កំពត និងខេត្តព្រះសីហនុប៉ុណ្ណោះ មិនសូវចុះត្រជាក់ខ្លាំង៕​ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print